ចេញផ្សាយដោយ៖ www.kehaktomporknm.com on September 14, 2020
(កណ្តាល)៖ លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកាន់បិណ្ឌទី១២ នៅវត្តបទុមសាគរ ដែលជាវត្តខ្សត់ខ្សោយមួយនៅក្នុងខេត្តកណ្តាល។
ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ដែលមានតួនាទីជាឧត្តមទីប្រឹក្សាសម្តេចប្រះមហាសង្ឃរាជា ទេព វង្ស និងជាអគ្គនាយកក្រុមហ៊ុន គាងសេងស៊ីមនអ៉ីនធើណេសិនណល (ក្រុមហ៊ុនទឹកញទេព) និងភរិយា ព្រមទាំងក្រុមគ្រួសារ បានប្រគេនទេយ្យទានដល់ព្រះសង្ឃ មានដូចជា មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ គ្រឿងឧបភោគបរិភោគដទៃទៀត និងថវិកា ៦លានរៀល។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីប្រវេណីដ៏ឧត្តុង្គឧត្តមមួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ។ ពិធីបុណ្យនេះមិនត្រឹមតែជារួមចំណែកជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនាខ្មែរនោះទេ តែខ្មែរក៏មានជំនឿថា ការធ្វើបុណ្យក្នុងវេលាបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលធ្វើមរណកាលផងដែរ។
លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ក៏ជាពុទ្ធសាសនិកដែលមានជំនឿយ៉ាងមុតក្នុងព្រះពុទ្ធសាសនាមួយរូបផងដែរ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ លោក និងក្រុមគ្រួសារ បានអញ្ជើញទៅកាន់បិណ្ឌនៅវត្តចំនួន១២ ដោយបាននាំយកទេយ្យទាន ព្រមទាំងថវិកាទៅប្រគេនព្រះសង្ឃផងដែរ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនា៕
0 Comment:
Post a Comment