(កណ្តាល)៖ ឧត្តមសេនីយ៍ឯក ស្រួល សុខជា និងលោកស្រី ហុង រ៉ាន់ រួមទាំងកូនៗ រួមជាមួយអ្នកម្តាយ អួន យ៉ុន ព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាល និងផ្តល់អំណោយជាស្បៀងសម្ភារ និងថវិកាជូនដល់ពលរដ្ឋខ្វះខាតចំនួន៨០គ្រួសារ មកពី៣ភូមិ គឺ ភូមិបឹងក្រចាប់ត្បូង ៦០គ្រួសារ ភូមិបឹងក្រចាប់ជើង១០គ្រួសារ និងភូមិអន្លង់១០គ្រួសារ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កម្មវិធីនេះបានធ្វើឡើងនៅគេហដ្ឋានលោកយាយ អួន យ៉ុន ជាមាតាបង្កើតឧត្តមសេនីយ៍ឯក ស្រួល សុខជា ក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់នាពេលថ្មីៗនេះ។
នាយឧត្តមឧត្តមសេនីយ៍ឯក ស្រួល សុខជា បានបញ្ជាក់ថា ការអញ្ជើញលោកតាលោកយាយ ពុកម៉ែ ពូមាមីង បងប្អូន ក្នុងភូមិទាំង៣ នៃឃុំព្រែកតាមាក់ ដែលមាន៨០គ្រួសារមកជួបជុំ និងផ្តល់អំណោយជាស្បៀង និងថវិកាជូននៅពេលនេះ គឺធ្វើឡើងដោយមើលឃើញ និងបានដឹងពីភាពខ្វះខាតក្នុងជីវភាពរស់នៅ ពិសេសតាមបំណង និងការចង់បានរបស់អ្នកម្តាយ អួន យ៉ុន ដែលគាត់តែងតែបានធ្វើបុណ្យ ឬធ្វើទានជាប្រចាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមិនដែលខាន ប៉ុន្តែដោយសារពេលនេះ សុខភាពគាត់មិនអំណោយផលល្អ មិនអាចធ្វើដំណើរ ឬទៅធ្វើបុណ្យទាននៅទីវត្តអារ៉ាមបានដូចរាល់ឆ្នាំ អីចឹងទើបលោក និងក្រុមគ្រួសារ រៀបចំនូវកម្មវិធីនេះឡើង ហើយជ្រើសរើសយកថ្ងៃ១៤រោច ខែភទ្របទ ជាវេនកាន់បិណ្ឌទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែម្តង ដើម្បីជួយសំរាលការលំបាកផង និងដើម្បីឲ្យលោកតាលោកយាយ ពុកម៉ែ បងប្អូនមានលទ្ធភាព អាចចូលរួមធ្វើបុណ្យដោយមានចិត្តរីករាយតាមសទ្ធាររៀងៗខ្លួនផងដែរ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារខ្វះខាត ក្នុងជីវភាពចំនួន៨០គ្រួសារនៅពេលនេះ គឺគ្រួសារនីមួយៗ ទទួលបានអង្ករ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកូឡា និងថវិកា៦ម៉ឺនរៀល។ ក្នុងចំណោម៨០គ្រួសារនេះមាន ប្រជាការពារភូមិចំនួន១៧គ្រួសារ ដែលពួកគាត់បានលះបង់ ចំណាយពេលដោយខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
ដោយផ្តល់នូវភាពសុខសាន្ត និងភាពកក់ក្តៅជូនអ្នករស់នៅក្នុងភូមិប្រកបដោយភាពល្អប្រសើរ ។ បន្ថែមលើអំណោយជាស្បៀង និងថវិកា លោកឧត្តមសេនីយ៍ឯក ស្រួច សុខជា ក៏បានមានរៀបចំនូវអាហារថ្ងៃត្រង់មួយពេល ជូនដល់ពួកគាត់ទៀតផងដែរ៕
0 Comment:
Post a Comment