-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំអាស៊ានថា «យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់សាំងបន្ថែមនោះទេ»

ចំនួនអ្នកទស្សនា: Views

ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសដែលលោកធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំនេះ បានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ, ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ, ការធ្វើអន្តោប្រវេសន៍មិនប្រក្រតីនៅតាមសមុទ្រ, ការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, បញ្ហារដ្ឋ Rakhine, និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
ក្នុងបទអន្តរាគមន៍របស់ខ្លួន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលមានភាពតានតឹងខ្ពស់ បញ្ញាញាណរបស់យើងកំណត់ថា យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់ប្រេងបន្ថែមនោះទេ។ ក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យ កម្ពុជាភ្ជាប់ខ្លួនទៅនឹងសេចក្តីប្រាថ្នារួម ដែលប្រទេសនានាបានលើកឡើងក្នុងកិច្ចប្រជុំនេះថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព»។
ដើម្បីសម្រេចបានគោលបំណងនេះ កម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីដែលពាក់ព័ន្ឋផ្ទាល់ អនុវត្តន៍សេច្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធិភាព ដែលជាមធ្យោបាយមួយក្នុងការធ្វើឱ្យមានទំនុកចិត្ត និងភាពជឿជាក់ ហើយកម្ពុជាសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនារវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។
ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េវិញ លោក ប្រាក់ សុខុន បានលើកឡើងថា «ជានិច្ចកាល កម្ពុជាតែងតែគាំទ្រនូវកិច្ចខិតខំប្រឹងអន្តរជាតិ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ ប្រកបដោយសន្តិភាព ភាពពេញលេញ ភាពដែលអាចត្រួតពិនិត្យបាន និងភាពមិនអាចត្រឡប់ក្រោយវិញបាន នៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសតាមរយៈយន្តការនាំមុខរបស់អាស៊ាន គឺវេទិកាតំបន់អាស៊ាន។ ការរក្សាទំនាក់ទំនងអន្តរកូរ៉េឲ្យបានល្អ ក៏មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងខាងលើផងដែរ»៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។