គួរបញ្ជាក់ថា៖ តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរ សុខាភិបាលខេត្ត បញ្ជាក់ថា៖ បច្ចុប្បន្នទូទាំង ខេត្តកណ្តាល បានចាក់ដូសទី២ បានលើស១០០% ហើយសម្រាប់ដូសទី៣ ចាក់បានប្រមាណជាង ៨៩ម៉ឺននាក់ ស្មើនឹងជាង ៨៣% នៃចំនួនគោលដៅ ត្រូវចាក់សរុប។ ដោយឡែកដូសទី៤ ចាក់ប្រមាណ ជាង១៨.៥៤% នៃចំនួនគោលដៅសរុប ហើយសម្រាប់ការចាក់ដូសទី២ ដូសទី៣ និងដូសទី៤ បច្ចុប្បន្ន មន្ទីរសុខាភិបាល បាននិងកំពុង ជម្រុញការចុះចាក់ នៅតាមបណ្តាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពប្រមាណជាង ១០០កន្លែង ហើយក្រៅពីនេះក៏មាន ក្រុមពេទ្យកំពុង ចុះចាក់នៅតាមខ្នងផ្ទះ តាមសាលារៀន តាមទីផ្សារ តាមរោងចក្រ និងតាមទីប្រជុំជន នានាទៀតផង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹង ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មាន សុវត្តិភាព ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសណែនាំដល់ បណ្តាមន្ទីរពាក់ព័ន្ធ មួយចំនួន ត្រូវបន្ត ពង្រឹងកិច្ចការងារ របស់ខ្លួន អោយបានល្អប្រសើរ ដោយពន្លឿនការងារដីធ្លី ការងារកសិកម្ម ដើម្បីផលប្រយោជន៍រួម ពិសេស ផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើង៕
0 Comment:
Post a Comment