-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សម្តេចតេជោ នឹងថ្លែងសារគន្លឹះសំខាន់ៗ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម នាខែក្រោយនេះ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្រោយកិច្ចប្រជុំពិសេសរបស់គណៈអចិន្ត្រៃយ៍ CAMSOC កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមាន ប្រសាសន៍ថា ដើម្បីសម្របសម្រួលយន្តការមួយ ក្នុងនាមម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាអាចធ្វើបានដោយខ្លួនឯងផង និងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពី សមាជិកទាំងមូលផង។

ឯកឧត្តម បន្តថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ នឹងត្រូវដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយថ្ងៃទី១១ ខែកក្កដា ជាថ្ងៃបើកជាផ្លូវការ និងមានការថ្លែងការពិសេសជាគន្លឹះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងនឹងទទួលបានអនុសាសន៍ណែនាំនៃគន្លឹះសំខាន់ៗ ទាំងអស់នោះ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូល ទាំងសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបាននូវភាពកក់ក្តៅ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាខែក្រោយនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំ ពិសេស ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី- អាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកិច្ចប្រជុំទាំងពីនេះនឹងត្រូវរៀបចំបញ្ជូលគ្នា។ កាលពីខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប កម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ម្តងរួចហើយ ហើយគម្រោងកិច្ចប្រជុំនេះនឹងធ្វើឡើងជាលើកទី២ ដើម្បីអនុម័តចុងក្រោយនូវប្រភេទកីឡា និងវិញ្ញាសា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា កិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកទី២ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ដំណើរការ ដែលម្ចាស់ផ្ទះកម្ពុជាចង់បាននូវប្រភេទកីឡា វិញ្ញាសា ការកែប្រែធម្មនុញ្ញស៊ីហ្គេម ឬបញ្ហាអ្វីផ្សេងៗទៀត ដែលកម្ពុជាគ្រោងនឹងដាក់បញ្ជូល ហើយនឹងអនុម័ត នាពេលនោះ។ ដោយសារកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ហើយកម្ពុជានឹងធ្វើឲ្យមាន កិត្តិយសទាំងអស់គ្នា រួមទាំងក្តីប្រាថ្នា ដែលសមាជិកអាស៊ានទាំងមូលស្រុះស្រួលគ្នា ក្នុងការឯកភាពគ្នា ជាឯកច្ឆន្ទ ដោយមិនឲ្យសមាជិកណាមួយមានបញ្ហា និងមិនទទួលស្គាល់ លើចំណុចណាមួយ ដែល សមាជិកមិនផ្តល់ការគាំទ្រនោះឡើយ។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា សម្រាប់ពិធីបដិសណ្ឋារកិច្ច កម្ពុជានឹងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍ ទាំងមូល ទទួលបាននូវភាពកក់ក្តៅជាទីបំផុត ពីព្រោះកម្ពុជាធ្វើកន្លងមកធ្លាប់ទទួលបានជោគជ័យ និង ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអាស៊ានជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានបទពិសោធន៍ខ្ពស់បានពិនិត្យយ៉ាងយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យកិច្ច ប្រជុំនេះដំណើរការដោយរលូន ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង នៃការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងប្រវត្តិសាស្ត្រផងដែរ៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។