ចេញផ្សាយដោយ៖ www.kehaktomporknm.com on June 30, 2022
ភ្នំពេញ៖ ទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ ២០២២ នឹងប្រារព្ធក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។
រាជរដ្ឋាភិបាល បានសម្រេចបង្កើតទិវាមច្ឆជាតិតាមរយៈអនុក្រឹតលេខ៩៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២។ គោលបំណងបំផុសប្រជាពលរដ្ឋចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផលដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ទិវាមច្ឆជាតិនេះ រាជរដ្ឋាភិបាលបានណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលាខេត្ត ក្រុង សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ និងគ្រឹះស្ថានសិក្សានានា ត្រូវបំផុសមន្ត្រីរាជការ មន្ដ្រីនគរបាល យោធិន និយោជិត សិស្ស និស្សិត និងប្រជារាស្ដ្រ អំពីស្មារតីគោរពច្បាប់ស្មារតីការពារធនធានជលផល។
ចាប់តាំងពី ឆ្នាំ ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធ ជារៀងរាល់ឆ្នាំ លើកលែង ឆ្នាំ២០២០ និង ឆ្នាំ២០២១ ដោយសារវិបត្តិ ជាសាកល នៃជំងឺឆ្លង កូវីដ១៩៕ អត្ថបទលោក ហ៊ន សុភ័ក្រ:សម្រួលដោយ:dara
0 Comment:
Post a Comment