-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អគ្គនាយកអង្គការសុខភាពពិភពលោកប្រកាសស្ថានភាពអាសន្ននៃមេរោគអុតស្វានៅក្នុងវិស័យសុខភាពសាធារណៈ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនូវជំងឺអុតស្វា គឺជាភាពអាសន្នមួយនៅក្នុងវិស័យសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ។ យោងតាមរូបលោកបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី២ របស់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា គណៈកម្មាធិការគ្រាអាសន្នរបស់ WHO

 

 មិនអាចឈានដល់ការឯកភាពគ្នាទៅលើបញ្ហានេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីកត្តាមួយចំនួន ប្រធានអង្គការរូបនេះបាននិយាយថា លោកបានធ្វើការសម្រេចចិត្តដើម្បីប្រកាសការផ្ទុះឡើងនៃជំងឺអុតស្វាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈដែលជាកង្វល់របស់អន្តរជាតិ។ មន្ត្រីរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ករណីឆ្លងជាង ១៦ ០០០នាក់នៅក្នុងប្រទេសចំនួន៧៥ និងមានអ្នកស្លាប់ចំនួន ៥នាក់ត្រូវបានចុះបញ្ជី។

 

 លោកបានកត់សម្គាល់ថា ហានិភ័យនៃការរីករាលដាលជំងឺអុតស្វានេះនៅមានកម្រិតមធ្យមនៅឡើយនៅទូទាំងពិភពលោក ដោយលើកលែងតែតំបន់អឺរ៉ុបដែលវាមានកម្រិតខ្ពស់។ ប្រធានអង្គការសុខភាពពិភពលោកក៏បានចង្អុលបង្ហាញថា សហគមន៍សកលលោកមានឧបករណ៍ទាំងអស់ដើម្បីគ្រប់គ្រងការផ្ទុះឡើង និងបញ្ឈប់ការចម្លងនៃមេរោគនេះ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រហែលពាក់កណ្តាលនៃបណ្តាប្រទេសដែលមានការឆ្លងដែលបានរកឃើញបានទទួលបានវ៉ាក់សាំងបង្ការរួចហើយ។ ជំងឺអុតស្វា គឺជាជំងឺមេរោគដ៏កម្រមួយដែលឆ្លងនៅតំបន់ដាច់ស្រយាលក្បែរព្រៃត្រូពិចនៃអាហ្វ្រិកកណ្តាល និងអាហ្រ្វិកខាងលិច ហើយជាធម្មតាត្រូវបានចម្លងមកមនុស្សដោយសត្វព្រៃដូចជាសត្វកកេរ និងសត្វព្រូន។ រោគសញ្ញារួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងខ្នង ហើមកូនកណ្តុរ 

 

ញាក់ និងអស់កម្លាំង។ វាក៏អាចពាក់ព័ន្ធនឹងការឡើងកន្ទួលនៅលើស្បែកផងដែរ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជាធម្មតាមេគុណនៃភាពស្លាប់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺអុតស្វានេះមានចាប់ពី ១ភាគរយទៅ ១០ភាគរយ ជាមួយនឹងចំនួនអ្នកស្លាប់ភាគច្រើននៅក្នុងក្រុមអាយុក្មេង៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ដារ៉ា

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។