-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

លោក បូរីស ចនសុន មានបំណងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនមុនពេលលោកលាលែងពីតំណែង

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ:ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កាសែតដេលីអិចប្រេសស៍បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ពីប្រភពមួយថា ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន មុនពេលដែលលោកចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ ប្រភពនោះបានប្រាប់កាសែតខាងលើថា «លោក បូរីស ចនសុន កំពុងមានអារម្មណ៍ថាមានបន្ទុកនៃទំនួលខុសត្រូវដោយបានធ្វើជាអ្នកគាំទ្រដ៏ធំបំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី។
 លោក បូរីស ចនសុន សង្ឃឹមថានឹងឃើញលោក ហ្សេលេនស្គី ម្តងទៀតមុនពេលលោកចាកចេញពីតំណែង»។ កាលពីខែមិថុនា លោក ចនសុន បានប្រកាសកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដែលមានតម្លៃចំនួន ១ប៊ីលានផោន (១,២ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បត្តិ៍ គេបានដឹងថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនកាំភ្លើងធំរាប់សិបដើម អាវុធប្រឆាំងរថក្រោះចំនួន ១ ៦០០ គ្រាប់រំសេវចំនួន ៥០ ០០០ គ្រាប់ រ៉ាដាប្រឆាំងអាគុយ និងយន្តហោះគ្មានមនុស្សបើករាប់រយ

គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះហើយ ទឹកប្រាក់សរុបនៃជំនួយយោធារបស់ទីក្រុងឡុងដ៍ដល់ទីក្រុងគៀវបានឈានដល់តម្លៃ ២,៣ប៊ីលានផោន (២,៧ប៊ីលានដុល្លារអាម៉េរិក) ចាប់តាំងពីចុងខែកុម្ភៈមក។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនបាសស៍ លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ។ 

មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ។ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំជាបណ្តើរៗ។ ក្នុងពេលជាមួយគ្នានោះ បណ្តារដ្ឋលោកខាងលិចបានចាប់ផ្តើមផ្គត់ផ្គង់ដល់ទីក្រុងគៀវនូវសព្វាវុធ និងឧបករណ៍យោធាដែលមានតម្លៃរាប់ពាន់លានដុល្លារនៅដំណាក់កាលបច្ចុប្បន្ននេះ៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។