-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

មេ​ឈ្មួញ​ជើងខ្លាំង ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ កំពុង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ររាល់ថ្ងៃនៅក្នុងភូមិ​ម្ពៅ ត្រៀម​ដឹកជញ្ជូន​ឈើ​ប្រណីត យកទៅ​លក់ប្រទេសវៀតណាមតាមតែអំពើចិត្ត

ចំនួនអ្នកទស្សនា: Views

 


ខេត្តមណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មេ​ឈ្មួញ​ចាស់វស្សា​រូបនេះ កៀងគរបក្ស​ពួក​របស់​ខ្លួន ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ចំណុច​ភ្នំ​ព្រិច ក្នុងភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដា ផ្ដួលរំលំ អារ ជៀរ មុខកាត់​ធំៗ ក្នុង​ជម្រក​ដែន​អភិរក្ស​សត្វព្រៃ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប  ។​


​ប្រជាពលរដ្ឋ បាន​រិះគន់​ចំៗ ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ទេដឹងទើប​ដឹក​ជញ្ជូន​បទ​ល្មេី​ស​ព្រៃឈើ តាម​ប្រភេទ​រថយន្ត​បែន​ធំៗ និង​រថយន្ត​ធុន​ដ្រា​វិញ​ម្តង .! ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រាដា ឆ្លងដែន​ទៅ លក់​ស្រុក យួន តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ យ៉ាង​ពេញបន្ទុក មួយ​រយៈ​ចុង​ក្រោយ ឈ្មួញ​ឈើ​ពី​រូប​នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាម​អំ​ពេីចិត្ត​របស់ក្រុមឈ្មួញទាំងនោះ។


ដូចនេះទើប លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជា​អ្នក​មាន​សិទ្ធិអំណាច ខ្លាំង​ជាង​គេ​ក្នុង​ការ បើ​កដៃ ឲ្យ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មួញ​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញ ដទៃទៀត ដឹកជញ្ជូន ឈើ ប្រណីត​ខុសច្បាប់ ទៅ លក់​ស្រុក យួន ទាំង​យប់​ទាំង​ថ្ងៃបានយ៉ាងរលូន។  ដោយឡែកពីប្រភពព័ត៌មានបានរខ្សឹបខ្សៀវថាសង្ស័យមានការត្រូវរ៉ូវគ្នាជាមួយប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌល​គី​រទេដឹង ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគ្គល​ពី​នាក់​នេះ​ដំណើរការ​រកស៊ី​ជំនួញ​ឈើ​ទៅ​បាន​យ៉ាង​រលូន ។​


ប្រភពបានបន្តថា ក្រុមឈ្មួញទាំងនោះហ៊ានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើបានយ់ាងរលូនបែបនេះប្រហែលជាមានការត្រូវរូវគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធទេដឹងបានជាមិនមានការបង្រ្កាបបែបនេះ។


​បញ្ហា​នេះ សូមលោក ថង សា វុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី ជាពិសេសលោក ហែម  បូណារ៉ែល មេប៉េអិមខេត្ត មណ្ឌលគីរីគូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ភាព​មិន​ប្រក្រតី​របស់​លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជា​អ្នកបើក បា រ៉ា ស់ ឲ្យ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ដឹក ជញ្ជូន ឈើ ទៅ ស្រុក​យួន យ៉ាងគំហុក មិន​ចាត់​វិវិធានកាបង្ក្រាបឡើយ។​


​ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅ​ចំណុច​ភ្នំ​ព្រិច ភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ ថ្នាក់ជាតិ​ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ ដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ចំពោះ​ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើនៅខេត្តមណ្ឌលគីរីយកទៅលក់នៅស្រុក យួន តាម ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជាបន្ទាន់ផង..!  ព្រោះសព្វថ្ងៃព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួចនោះ ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ពី​នាក់ ១​ឈ្មោះ រិទ្ធិ ២​ឈ្មោះ ភារម្យ ជាក់​ជា​ពុពុំខាន់ឡើយបើមិនមានការបង្រ្កាបទាន់ពេលវេលា។/អរគុណសន្តិភាព012420307..0976265148...........

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។