-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ កាលព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការកែលម្អស្ពានមួយកន្លែងដែលស្ថិតនៅផ្លូវ៨១៨៨ ក្នុងគម្រោង ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ និងអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងការចុះពិនិត្យប្រព័ន្ធអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ លោកអភិបាលខេត្តព្រះសីហនុ បានពន្យល់ណែនាំដល់អាជ្ញាធរក្រុង មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ តាមដានឲ្យបានល្អិតល្អន់ ពិសេសត្រូវចុះពិនិត្យតាម ដានជាប្រចាំនៅរាល់ពេល មានភ្លៀងធ្លាក់ ដើម្បីងាយស្រួលវិនិច្ឆ័យថាតើប្រព័ន្ធអូរប្រឡាយណាមួយ ដែលធ្វើមានផលប៉ះពាល់ដល់លំហូរទឹកភ្លៀងហូរធ្លាក់ចូលទៅអាងច្រោះ ១៦ហិកតា នៅចុងអូរឈើទាល ដើម្បីយើងធ្វើការកាយស្តារវាឱ្យបានជ្រៅ និងទៅតាមនិយាមការអូរប្រឡាយក្នុង ភូមិសាស្ត្រក្រុងរបស់យើង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់កន្លងមកក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ទោះបីនៅមានការចន្លោះប្រហោងក៏ពិតមាន តែយើងត្រូវរួមគ្នាបន្តទៀត ដើម្បីដោះស្រាយនូវជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ឱ្យក្រុងព្រះសីហនុរបស់យើងមានសោភ័ណភាព អនាម័យកាន់តែល្អ ប្រសើរ និងជាទីក្រុងទេសចរណ៍នៅភាគនិរតី បម្រើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគនាពេលខាងមុខ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។