ចេញផ្សាយដោយ៖ www.kehaktomporknm.com on September 15, 2022
នៅរសៀលថ្ងៃទី១៤ខែ កញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងវេនទី៤ និងទី៥នៃពិធី បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយមន្ត្រីរាជការក្រោមឱវាទរាជធានីភ្នំពេញ និងប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាប្រពៃណីប្រព្រឹត្តទៅពីថ្ងៃ១រោចដល់ថ្ងៃ១៥ រោចខែ ភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើតដើម្បីរៀបចំ ម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះ សង្ឃដែលគង់នៅតាមទីអអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាង មុខហើយនោះ ។នាឱកាសនេះដែរ យោងប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ ខណៈដែលជំងឺនេះនៅបន្តរកឃើញនៅឡើយ។ តាមរយៈសារសំឡេងដដែល សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ ៕
0 Comment:
Post a Comment