-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សម្តេចក្រឡាហោមចាត់ទុកករណីជួញដូរមនុស្សកើតមានឡើងនៅប្រទេសកម្ពុជា គឺមានអង្គការចាត់តាំង ដែលសុទ្ធសឹងជាជនបរទេសទាំងអស់

ចំនួនអ្នកទស្សនា: Views


សម្តេចក្រឡាហោម បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង ខណៈមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹងគឺជាជន បរទេស៩៩.៩៩ភាគរយ។  ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ននេះមានបទល្មើសថ្មីមួយ លេចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជា ដែលមិនមែនជាបទល្មើសប្រពៃណីទេ គឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលបានធ្វើឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះដោយសារតែការជួញដូរមនុស្ស ព្រោះអ្នកប្រព្រឹត្តបទល្មើស ដែលជាមេខ្លោងនោះ៩៩.៩៩ភាគរយជាជនបរទេស ហើយការរៀបចំមនុស្សចេញមកពី ប្រទេសខ្លួន


នោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។ សម្តេចក្រឡាហោមបន្តថា ករណីនេះត្រូវបានគេចាត់ទុកកម្ពុជា ចូលក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខ៣ ដែលមានភាពព្រងើយកន្តើយ ក្នុងការទប់ ស្កាត់បទល្មើសមួយនេះ។ សម្តេចក្រឡាហោមបញ្ជាក់ថា សម្រាប់ក្រុមជនប្រព្រឹត្តបទល្មើស និងមេខ្យល់ដែលបញ្ជូនមនុស្សពីប្រទេសរបស់ខ្លួន ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់នេះ គឺសុទ្ធតែជនបរទេសដែលបានរៀបចំគម្រោងការបានយ៉ាងល្អ ខណៈជនរងគ្រោះភាគច្រើនគឺយកបម្រើការតាមបនល្បែងទាំងអស់។ សម្ដេចក្រឡាហោម បន្ដថា ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ នៅរាជធានីភ្នំពេញ សម្ដេច ក៏បានទទួលពាក្យបណ្ដឹងចំនួន២ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបញ្ជូលជនរងគ្រោះ ទាំងនោះ ត្រឡប់ទៅប្រទេសដើមវិញ។ ដូចហេតុនេះសម្តេចក្រឡាហោម បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាឱ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបាននិងកំពុងកើតឡើង នៅលើទឹកដីកម្ពុជា គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ សំឡេង៖ «ជនល្មើសមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធ

ទូរគមនាគមន៍នេះ កំពុងតែយកកម្ពុជា ដើម្បីជាកន្លែងប្រព្រឹត្តបទល្មើសនោះ អ៊ីចឹងកម្ពុជាយើងគឺជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសជាមេខ្លោង៩៩.៩៩ភាគរយមិនមែនខ្មែរ ដែលនៅកម្ពុជា ហើយមេខ្យល់ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ ឧទាហរណ៍មកពីវៀតណាមគឺមេខ្យល់វៀតណាម ចិនគឺមេខ្យល់មកពីចិន មកពីតៃវ៉ាន់ មេខ្យល់មកពីតៃវ៉ាន់ ម៉ាឡេស៊ីឥណ្ឌូនេស៊ី មេខ្យល់មកពីប្រទេសទាំងនោះ ដែលវាទាក់ពួកនិងមេខ្យល់នៅខាងក្នុងនេះ នាំមកដើម្បី បម្រើការងាល្បែងតាមប្រព័ន្ធទូរគមនាគមន៍ មានអនឡាញអីជាដើម។» 

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាទប់ស្កាត់បទល្មើសទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសបន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើអនាចារ ការជួញដូរមនុស្ស ជាពិសេសស្ដ្រីនិងកុមារ អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង តាមសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ សូមរំលឹកថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេស បានចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ សរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។