-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម ហ៊ុន ម៉ានី៖ CPPនឹងមិនចាញ់ល្បិចកល ក្នុងការរុញចលនាប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្សឡើយ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកត្តមហ៊ុន ម៉ានីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជាបានគូសបញ្ជាក់ថា គណបក្សប្រជាជន នឹងមិនចាញ់ល្បិចកលក្នុងការរុញចលនាប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្សឡើយ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរម្លឹកជូនដល់អង្គប្រជុំដែលជាសមាជិក សមាជិកាគណបក្សក្នុងមូលដ្ឋាន នូវចលនាសង្គមដែលមានចេតនាបំបែកបំបាក់សាមគ្គីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងសកម្មជនយុវជនជំនាន់ក្រោយរបស់បក្ស។ ឯកឧត្តមបានបង្ហាញជំហរយ៉ាងច្បាស់ថា
 "គណបក្សប្រជាជន នឹងមិនចាញ់ល្បិចកលក្នុងការរុញចលនាប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងបក្សឡើយ។ តម្លៃនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាភាពខ្លាំងរបស់គណបក្សប្រជាជន ដែលមិនអាចកាត់ថ្លៃបាន"។ ជាមួយគ្នានេះ ឯកត្តមបានឆ្លុះបញ្ចាំងពីសមត្ថភាព នៃការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ដែលជាឥស្សរជនជំនាន់មុន ក្នុងបុព្វហេតុដឹកនាំប្រទេសលើគ្រប់សភាពការណ៍ តាំងពីបាតដៃទទេ រហូតទទួលបានសមិទ្ធផលសន្តិភាពនាពេលបច្ចុប្បន្ន និងទៅអនាគត។ ទន្ទឹមនេះឯកឧត្តមក៏បានកត់សម្គាល់នូវការចូលរួម និងភាពហត់នឿយ

របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សមូលដ្ឋានគ្រប់រូបទូទាំងប្រទេស ជាពិសេសខេត្តបាត់ដំបង ក្នុងការកសាងសមិទ្ធផលផ្សេងៗ និងកិច្ចប្រឹងប្រែងនានា ដើម្បីដណ្តើមប្រៀបឈ្នះឱ្យគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។ ក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើឱ្យសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្នុងមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជាដាច់ខាត ដើម្បីធ្វើការទប់ស្កាត់គម្រោងការ ធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីសុខសន្តិភាពយូរអង្វែង។ គួរបញ្ជាក់ដែរថា ក្នុងពិធីសំណេះសំណាលឯកឧត្តម ក៏បានរម្លឹកបន្ថែមថា ភាពជោគ ជ័យដែលសម្រេចបាន មិនមែន

កើតឡើងដោយឯកឯងនោះទេ ប៉ុន្តែកត្តាកំណត់ភាពជោគ ជ័យ គឺស្ថិតក្នុងដៃគណៈកម្មាធិកាបក្សទាំងអស់ ជាក់ស្ដែងការអនុវត្តការងារកន្លងទៅ ក្នុងបរិបទកូវីដ-១៩ ដែលភាពលះបង់ទាំងអស់នេះហើយ ទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យមកទល់ពេលបច្ចុប្បន្ន ៕ដោយអ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ drra

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។