-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អាល្លឺម៉ង់ ថ្លែងអំណរគុណកម្ពុជា សម្រាប់កិច្ចសហការ និងគាំទ្រអង្គការជាដៃគូខ្លួនក្នុងការអនុវត្តគម្រោងនានា ពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួលបន្ទុកតំបន់អាស៊ីអគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រអង្គការជាដៃគូរបស់អាល្លឺម៉ង់ ក្នុងការអនុវត្តគម្រោងនានា ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។

ទន្ទឹមនឹងនោះ លោក Udo Weber ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសេដ្ឋកិច្ច និងសង្គមឡើងវិញ។

ការថ្លែងដូច្នេះរបស់លោក Udo Weber បានធ្វើឡើងក្នុងកិច្ចពិភាក្សាទ្វេភាគី លើវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី តំណាងស្ថានទូតអាល្លឺម៉ង់ GIZ និង KfW ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូអាល្លឺម៉ង់ និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង តាមរយៈ អង្គការ GIZ ដែលបានជួយកម្ពុជាតាំងពីឆ្នាំ១៩៩៤ លើការកសាងសមត្ថភាពមន្រ្តីសុខាភិបាល និងកម្មវិធីគាំពារសុខភាពសង្គមនៅខេត្តកំពង់ធំ កំពត និងកែប ព្រមទាំងធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ។

លោកស្រីរដ្ឋលេខាធិការក៏បានជម្រាបជូនភាគីមិត្តថា ក្រសួងសុខាភិបាលបានដាក់ស្នើសុំគម្រោងទៅភាគីអាល្លឺម៉ង់ចំនួនពីរគម្រោងរួចហើយ គឺគម្រោងគាំពារសុខភាពសង្គម ជាជំនួយបច្ចេកទេស និងគម្រោងសុខភាពតែមួយ (One health) ជាជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងពិភាក្សានោះ កម្ពុជា​ និងអាល្លឺម៉ង់ បានប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ជាពិសេសចំពោះគម្រោងពីរខាងលើគឺ៖ គម្រោងគាំពារសុខភាពសង្គម និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំពិគ្រោះយោយល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ ខាងមុខ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។