-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន៖ សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភ័ស្តុភារ​ជាន់​ខ្ពស់ ដែលគិតគូរពីសុខទុក្ខកង​កម្លាំង​​ប្រដាប់​អាវុធ​​​

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ជាអគ្គភ័ស្តុភារ​ជាន់​ខ្ពស់​ដែលគិតគូរពីសុខទុក្ខកង​កម្លាំង​​ប្រដាប់​អាវុធ​​​ ធានាបាននូវសុខមាលភាព សមត្ថភាព ក្នុងការបំពេញភារកិច្ចការ​ពារ​​បូរណភាពទឹកដី។

ការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងឱកាសនាំយកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ចែកជូនដល់កងទ័ពចំណុះអគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានវិស្វកម្ម។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កាយ​វិការដ៏ប្រសើរ​ថ្លៃថ្លា​នេះ គឺជាការលើក​ទឹក​ចិត្តមួយយ៉ាងធំធេងចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ហើយជារៀងរាល់ឆ្នាំ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានឧបត្ថម្ភជាបន្តបន្ទាប់ ទាំងអាវភ្លៀង អាវរងា រួមនឹងសម្ភារៈ ថវិកា ជាច្រើនទៀត។

ជាមួយនឹងការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្តលើសកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ និងអនុវត្តន៍ម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងនោះត្រូវទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ផងដែរលើការកម្ពស់ស្មារតីគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខារ គ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ និងត្រៀមកម្លាំង មធ្យោបាយ ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយកើតឡើង៕

 

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។