-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ប្រជាពលរដ្ឋក្នុងខណ្ឌបឹង កេងកងស្នើសុំបិទហ្គារ៉ាស បញ្ចូលហ្គាសនិងហាងបៀរ ហ្គាឌិនដែលរំខានដោយសំឡេងឮៗ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ក្នុងខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី១៨ខែតុលានេះ ប្រជា ពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយសំណើ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយ បិទហ្គារ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ។

 វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេងអភិបាលរាជធានី។ វេទិកានេះ ប្រជាពលរដ្ឋលើក ឡើងពីហាងបៀរហ្គាឌិនដែលបានរំខានដោយសំឡេងឮៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋនៅសង្កាត់អូឡាំ ពិកស្នើឱ្យរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតយានយន្តគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឱ្យស្ទះផ្លូវ១៦៣ ១៧៣និងធ្វើស្លាកសញ្ញាចរាចរណ៍។

 ការសូមធ្វើលូនៅផ្លូវ២៧៦នៅសង្កាត់អូឡាំពិក ។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរសូមបើកផ្លូវ ៣៨៦ ជាដើម។ ប្រជាពលរដ្ឋស្នើឱ្យបិទអាជីវ កម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យដល់ពួកគាត់។ ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយឯកឧត្តមបានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាម

សាលារៀន កុំធ្វេសប្រហែសបណ្តាលឱ្យមានហេតុការណ៍អាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែកខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឱ្យមានសោកនាដកម្មបែប នេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់អាជ្ញាធរយើងនោះទេ។ ឯកឧត្តមបានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀត ។ឯកឧត្តមស្នើសុំបន្តសកម្មភាពនេះឱ្យកាន់តែល្អថែមទៀត។

 ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវិល័យហើយ ដូច្នេះសម្រាប់ការបម្រើប្រជាពលរដ្ឋត្រូវតែស៊ីវិល័យដូចគ្នាដែរពោលគឺ ត្រូវជំរុញអភិបាល កិច្ចឱ្យបានល្អ មិនអាចអន់ ថយនោះទេ។ ឯកឧត្តមឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀរហ្គាដិន ហ្គារ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ចុះអនុវត្តការងារនេះជូនប្រជាពលរដ្ឋ មានន័យ ថា អ្វីដែលជាភាពចាំបាច់របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទ ហ្គារ៉ាសបញ្ចូលហ្គាសនិងបៀរហ្គាឌិនក៏ដោយ ។ អាជ្ញាធរនិងកងកម្លាំងរបស់ខណ្ឌត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការ ពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយ

រលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា ឱ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែង ស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន។ សូមបញ្ជាក់ថា វេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុង រយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាត ត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី អាជ្ញា ធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។