-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

បាត់ដំបង: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង និងបានអញ្ជើញចូលរួមក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល»ជំនាន់ទី១៥ លើកទី២ ជូនដល់សិស្សនគរបាល ជ័យលាភី ដែលបានសិក្សានៅសាលានគរបាលជាតិភូមិភាគ៤ ភូមិភាគ៥ និងភូមិភាគ៦ ចំនួន ៣៩៥ នាក់ ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ផងដែរ។

ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានឱ្យដឹងថា ពិធីបិទវគ្គនាឱកាសនេះ មានសិស្សនគរបាលជ័យលាភីមកពីបីសាលានគរបាលជាតិភូមិភាគ សរុបចំនួន៣៩៥នាក់ នារី៤៤នាក់ ក្នុងនោះសិស្សនគរបាលជ័យលាភីនៃសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៣៣នាក់ នារី១៦នាក់ មកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សិស្សសាលានគរបាលជាតិភូមិភាគ៥ ចំនួន១៣៣នាក់ នារី១១នាក់ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងសាលានគរបាលជាតិភូមិភាគ៦ ចំនួន១២៩នាក់ នារី១៧នាក់ មកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១មុខវិជ្ជា ផ្ដោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កងកម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាក្រៅថ្នាក់ ការចុះកម្មសិក្សា ព្រមទាំងបានបញ្ចូលមេរៀន ទ្រឹស្ដី និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញកម្មវីធីកំណែទម្រង់ច្បាស់លាស់លើកងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅសំខាន់ ៗ៣ ក្នុងនោះទីមួយ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់ន គរបាលជាតិនៃអង្គភាពនីមួយៗ។សម្ដេចបានសង្កត់ថា ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជា តិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អក្នុងការរួមចំ ណែករក្សាបានរឹងមាំនូវឃឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍនធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា «មកដល់ឥឡូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រា ប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អីចឹងខ្ញុំស្នើ ហើយក្រសួងបានណែ នាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រ សួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង» ។បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ បន្ទាប់ពីបានជាប់ជានគរបាលជាតិហើ យនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ដោយ ណយ នឿន (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖​ dara

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។