-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយនៅពេលដឹងថាមេដឹកនាំនៃបណ្តាប្រទេសដែលមកប្រជុំនៅកម្ពុជា ពេលវិលត្រឡប់ទៅវិញមិនមានអ្នកណាឆ្លងកូវីដពីកម្ពុជា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ:  នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារជាសម្លេងជម្រាបជូនជនរួមជាតិអំពីបញ្ហាសុខភាពរបស់សម្តេចដែលមានលក្ខណធម្មតា តែអ្វីដែលជាការសប្បាយរីករាយរបស់សម្តេចនៅត្រង់ថា មេដឹកនាំនៃបណ្ដាប្រទេសដែលបានមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាហើយពេលត្រឡប់ទៅវិញ មិនមានអ្នកណាម្នាក់ឆ្លងកូវីដ១៩ ពីកម្ពុជានោះទេ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុសម្តេចមិនបានទុកតំណាងឲ្យនៅចូលរួមកិច្ចប្រជុំប្រទេសG20គឺដោយសារថាកម្ពុជាមិនមែនជាសមាជិកប្រទេស G20 នោះទេ ដូចនេះមិនមានសិទ្ធិចាត់តាំងតំណាងនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៖ «២៤ម៉ោងបានកន្លងផុតទៅហើយបន្ទាប់ពីសាររបស់សម្តេច ពេលនេះសុខភាពរបស់សម្តេចមានភាពធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ អាការៈទាំងប៉ុន្មានគឺដូចធម្មតា ទទួលទានអាហារក៏ធម្មតា និងការសម្រាកក៏ធម្មតា។ សម្តេចបន្តថាអ្វីដែលជាការសប្បាយរីករាយរបស់សម្តេច នៅត្រង់ឃើញថាមេដឹកនាំនៃបណ្ដាប្រទេស ដែលចាកចេញពីកម្ពុជាក្នុងពេលប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាការវិលត្រឡប់ទៅកាន់ប្រទេសវិញ គ្មានអ្នកណាម្នាក់បានឆ្លងកូវីដ-១៩ ចេញពីកម្ពុជានោះទេ ។

សម្តេចបន្តថានេះអាចបញ្ជាក់បានថា កម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាពទាំងសន្តិសុខ ទាំងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លង ក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្ដល់អំណោយផល សម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយអំពីការលើកឡើងថា ហេតុអ្វីបានជាសម្តេចមានកូវីដតែម្នាក់ឯង ហើយមិនទុកសមាជិកប្រតិភូឲ្យនៅចូលរួមក្នុងកិច្ចប្រជុំប្រទេសG20នៅឥណ្ឌូនេស៊ី។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសសមាជិកG20នោះទេ។បើយើងជាប្រទេសសមាជិកG20យើងមានសិទ្ធិនឹងតែងតាំងរដ្ឋមន្ត្រីឬឧបនាយករដ្ឋមន្ត្រីណាមួយ ជាតំណាងរបស់យើងនៅទីនោះ ក៏ប៉ុន្តែនៅឥណ្ឌូនេស៊ីក៏ដូចជានៅបាងកក ប្រទេសរបស់យើងត្រូវបានទទួលការអញ្ជើញក្នុងនាមជាប្រធានអាស៊ានតែម្ដងគឺនាយករដ្ឋមន្ត្រីហ៊ុន សែន។

ដូច្នេះដើម្បីធានាការប្រព្រឹត្តិទៅបានល្អក្នុងការប្រជុំ កម្ពុជាបានធ្វើការសម្របសម្រួលជាមួយឥណ្ឌូនេស៊ីដែលបានទទួលញញួរជាប្រធានអាស៊ានរួចហើយនោះគឺគ្រប់គ្រងការងារជាប្រធាន អាស៊ានតែម្ដង ព្រោះថាយើងមិនមានសិទ្ធិចាត់តាំងអ្នកណាពីកម្ពុជាជំនួសឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ ម្យ៉ាងទៀតដោយសារការធ្វើដំណើរតាមយន្តហោះជាមួយគ្នាក្នុងចំនួន ៤០នាក់ជាងមិនមានអ្នកណាកើតកូវីដ១៩ក៏ដោយ។ ប៉ុន្តែប្រសិនមានបុគ្គលណាមួយ ឧបនាយករដ្ឋមន្ត្រីណាមួយអនុញ្ញាតឲ្យចូលរួមប្រជុំវាពិតជាផ្ដល់នូវការកង្វល់សម្រាប់ម្ចាស់ផ្ទះគឺឥណ្ឌូនេស៊ី ហេតុដូច្នេះហើយបានជាសម្តេចសម្រេចចិត្តវិលត្រឡប់មកប្រទេសទាំងអស់គ្នាហើយប្រគល់ឋានៈជាប្រធានអាស៊ាននេះសម្រាប់ឥណ្ឌូនេស៊ីតែម្ដង។

សម្រាប់ការប្រជុំនៅអេប៉ិចទៀតសោត យើងបានសួរនាំទៅម្ចាស់ផ្ទះនៃអង្គប្រជុំនោះថាតើយើងអាចចាត់តំណាងទៅចូលរួមបានឬទេ?គឺខាងម្ចាស់ផ្ទះបានឆ្លើយតបមកយើងវិញថាគឺការនេះគឺជាការអញ្ជើញប្រធានអាស៊ានដូច្នេះមិនមានការចាំបាច់ដើម្បីចាត់តាំងអ្នកណាទៅចូលរួមនោះទេ។ ត្រង់នេះហើយដែលសម្តេចសូមបញ្ជាក់ថាក្នុងឋានៈយើងជាប្រធានអាស៊ាន ដែលត្រូវអញ្ជើញចំឈ្មោះគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២២ គេមិនមែនអញ្ជើញព្រះរាជាណាចក្រកម្ពុជានោះទេពិតមែនព្រះរាជាណាចក្រកម្ពុជាជា ប្រធានអាស៊ានប៉ុន្តែយើងទៅក្នុងនាមប្រធានអាស៊ានគឺ ហ៊ុន សែន ជាប្រធានតែម្ដង។

សម្តេចតេជោ បន្តថា នេះជាការជម្រាបជូនដើម្បីឲ្យមានការយល់គ្នាចៀសវៀងនូវការភាន់ច្រឡំណាមួយដែលអាចកើតមានលើការបកស្រាយនានា ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។