ចេញផ្សាយដោយ៖ www.kehaktomporknm.com on November 07, 2022
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និងលោកស្រី ប៊ូ អ៊ា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតនៃប៊ែលធីគ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើម ធ្វើបុណ្យអង្គកឋិនសាមគ្គី និងបាននាំយកបច្ច័យ សរុបចំនួន ១៦៧,៦៩៤,៦០០រៀល (មួយរយហុកសិបប្រាំពីរលាន ប្រាំមួយរយកៅសិបបួនពាន់ ប្រាំមួយរយរៀល) ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ទុកប្រើប្រាស់ និងកសាងសមិទ្ធិផល នានាតាមពុទ្ធានុញ្ញាត ។
ក្នុងឱកាសនោះដែរ
លោកបណ្ឌិត បានលើកឡើងថា យើងមានឱកាសធ្វើបុណ្យធ្វើទាន កសាងនូវសេចក្តីល្អ
គឺដោយសារប្រទេសជាតិ របស់យើងមាន សុខសន្តិភាព ពេញលេញ ស្ថិរភាព
និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ
របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្រ្តី។
ជាពិសេសបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
ជូនប្រជាជនទូទាំងប្រទេស ដោយឥតគិតថ្លៃ
ដែលបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អប្រសើរបំផុត
និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ៕
0 Comment:
Post a Comment