(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាស អំពីលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត សម្រាប់ឆ្នាំ២០២៣។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី អ្នកចូលរួមសរុបប្រមាណ ២ ០០០នាក់ ដែលបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ទាប់ពីការអានរបាយការណ៍លទ្ធផលសន្និបាតដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ សមិទ្ធផលថ្មីៗជាច្រើនដែលជាជោគជ័យ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនៅឆ្នាំ ២០២៣ ដូចខាងក្រោម៖
0 Comment:
Post a Comment