-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ម្រេចខ្មែរកំពុងត្រៀមខ្លួន ដាក់លក់លើវេបសាយរបស់ក្រុមហ៊ុន Alibaba ក្នុងឆ្នាំនេះ

ចំនួនអ្នកទស្សនា: Views

  (ភ្នំពេញ)៖ ក្រុមហ៊ុន Sela Pepper នឹងដាក់លក់ម្រេចខ្មែរ លើវេបសាយដ៏ល្បីរបស់ចិន Alibaba ក្នុងឆ្នាំនេះ បន្ទាប់ពីកម្ពុជា-ចិន ឯកភាពព្រមព្រៀងលើលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ នៅដើមឆ្នាំ២០២៣។

ពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន នាពេលថ្មីៗនេះ​។

កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper បានថ្លែងថា បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែមករា ឆ្នាំ២០២៣នេះ កម្ពុជា-ចិននឹងបញ្ចប់ នូវរាល់កិច្ចការនានាជាមួយគ្នា ហើយបន្ដបន្ទាប់មកខាងគយចិន នឹងចុះមកត្រួតពិនិត្យដោយផ្ទាល់លើម្រេចខ្មែរ ដូច្នេះបន្ទាប់ពីចរចារត្រួតពិនិត្យរួចរាល់ នៅមុនពេលចូលឆ្នាំប្រពៃណីចិន កម្ពុជាអាចនឹងធ្វើការនាំចេញម្រេច ទៅកាន់ប្រទេសចិនជាផ្លូវការ។

កញ្ញា​បានបន្ដថា ក្រុមហ៊ុន Sela Pepper កន្លងមកបានចុះឈ្មោះ និងរៀបចំឯកសារជាមួយក្រុមហ៊ុន Alibaba រួចរាល់ហើយ ប៉ុន្ដែក្រុមហ៊ុនពុំទាន់មានលទ្ធភាព ក្នុងការលក់ម្រេចនៅក្នុងក្រុមហ៊ុន Alibaba នៅឡើយទេ ដោយសារតែយើងនៅរង់ចាំ ការអនុញ្ញាតពីគយចិនជាមុនសិន។

កញ្ញាបានបញ្ជាក់ថា «តាមរយៈការដាក់លក់ម្រេចលើវេបសាយ Alibaba របស់ក្រុមហ៊ុន Sela Pepper នេះ ជាឱកាសក្នុងការចាប់យកទីផ្សារធំមួយទៀត សម្រាប់ម្រេចខ្មែរ ដែលធ្វើឲ្យម្រេចខ្មែរកាន់តែមានទីផ្សារទូលំទូលាយ បង្កើនភាពទាក់ទាញ ដល់ផលិតផលម្រេចយើង»។

កញ្ញារំពឹងថាបន្ទាប់ពីសម្រេចជាផ្លូវការ លើការដាក់លក់ផលិតផលម្រេច លើវេបសាយរបស់ក្រុមហ៊ុន Alibaba នឹងមានការគាំទ្រជាច្រើន ដោយសារតែផលិតផលកម្ពុជា ជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតសម្រេចដែលបានវិចខ្ចប់រួច ប្របកដោយស្ដង់ដារអន្ដរជាតិ ដូច្នេះនឹងធ្វើឲ្យ Brand ក្នុងស្រុក កាន់តែមានសន្ទុះ និងការគាំទ្រពីអតិថិជនជាតិ និងអន្ដរជាតិ។

កញ្ញាបញ្ជាក់ថា ក្រុមហ៊ុន Sela Pepper ជាក្រុមហ៊ុនដំបូងគេដែលកែច្នៃ និងបានធ្វើការដោយផ្ទាល់ជាមួយកសិករ ដូច្នេះបន្ទាប់ពីកិច្ចព្រមព្រៀងក្រុមហ៊ុនរំពឹងថា អាចនាំចេញប្រមាណ១ពាន់តោន ទៅកាន់ប្រទេសចិន។

សូមជម្រាបថា ក្នុងមួយឆ្នាំៗ ប្រទេសចិនបាននាំចូលម្រេចក្នុងរង្វង់ជិត ៦០០លានដុល្លារ និងបានក្លាយជាប្រទេសនាំចូលម្រេចធំជាងគេទី២លើពិភពលោក។ ប្រទេសចិននាំចូលម្រេច ពីប្រទេសឥណ្ឌា ប្រទេសវៀតណាម, ប្រទេសឥណ្ឌូនេស៊ី ប្រទេសភូមា និងម៉ាឡេស៊ី៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។