(ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក
ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា
ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ
បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង
នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ
មាន២៩ភូមិ។
ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផ្ទះចំនួន ៩៥៣ខ្នងផ្ទះ
១០២៦គ្រួសារ មនុស្ស៤០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត០២ មណ្ឌលសុខភាព០២
សាលាសង្កាត់០២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២ ក្នុងសង្កាត់ទាំង១០ រួមមាន៖
សង្កាត់សាក់សំពៅ ០៦ភូមិ, សង្កាត់ស្ពានថ្ម ០៥ភូមិ, សង្កាត់ក្រាំងពង្រ
០៣ភូមិ, សង្កាត់គងនយ ០៣ភូមិ, សង្កាត់ទៀន ០៣ភូមិ, សង្កាត់ព្រែកកំពឹស ០៣ភូមិ,
សង្កាត់ជើងឯក ០២ភូមិ, សង្កាត់ព្រៃស ០២ភូមិ, សង្កាត់ដង្កោ
០១ភូមិ,សង្កាត់ព្រៃវែង ០១ភូមិ៕
0 Comment:
Post a Comment