-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលខេត្តកំពង់ធំ បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកខេត្ត

ចំនួនអ្នកទស្សនា: Views



      


(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង លោក ខេល្លឺ អ័រ ចនសុន ប្រធានគណៈកម្មាធិការជំនួយមនុស្សធម៌របស់សាសនាចក្រប្រចាំតំបន់អាស៉ី ក្រុមការងារសាសនាចក្រ បានអញ្ជើញចូលរួម បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ។

លោក ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបមន្ទីរពេទ្យនេះមានផ្ទៃដីទំហំពីរហិចតា និងបានចាប់ផ្ដើមផ្ដល់សេវាថែ​ទាំពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្នហើយមន្ទីរពេទ្យបង្អែកនេះ គឺជាមន្ទីរពេទ្យកម្រិត ។

លោកបានបន្តទៀតថា នៅចុងឆ្នាំ២០២២នេះ មន្ទីរពេទ្យបង្អែកខេត្តបានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទ​នៃពួកបរិស័ទចុងក្រោយបានជួយឧបត្ថម្ភ​សម្ភារៈ​បរិក្ខារ និងជួសជុលកែលម្អសោភ័ណភាពដើម្បីប្រើប្រាស់ជាប្រយោជន៍ជូនប្រជាពលរដ្ឋដែល​បានមកទទួលសេវាចំណាយទឹកប្រាក់សរុបចំនួន ១.៤៣៩.០០០ ដុល្លារ ។

លោក ខេល្លឺ អ័រចនសុន បានលើកឡើងថា ថវិកាទាំងអស់នេះ គឺជាការលះបង់មិនទទួលទានអាហារមួយថ្ងៃពីពេលរបស់បរិស័ទ​និកាយសាសនាចក្រព្រះ​យេស៊ូគ្រីស្ទ​នៃពួកបរិស័ទចុងក្រោយ ដើម្បីយកមកជួយដល់សង្គមហើយប្រជាជនគ្រប់រូបមិនថាពូជសាសន៍ណានោះទេ គឺជាបងប្អូននឹងគ្នាអាចរស់នៅជាមួយគ្នាបាន និងលើកកម្ពស់​សុខភាពដល់ពួកគាត់ឲ្យបានល្អប្រសើរ ។

លោក ងួន រតនៈ បានលើកឡើងថា នេះគឺជាភ័ព្វសំណាងដ៏ធំធេងសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដែលបានទទួលជំនួយសប្បុរសធម៌ពីសមាគម​និកាយសាសនា​ចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទចុងក្រោយ និងបានថ្លែងអំណរគុណដល់សមាគមដែលជួយឧបត្ថម្ភគាំទ្រការគិតគូរអំពីសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ​តាមការណែនាំ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែណែនាំឱ្យក្រុមការងារជួយមើលថែទាំសុខភាព និងសុខមាលភាព ចុះឱ្យកៀកប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព ។

លោកបានបន្ថែមទៀតថា កាលណាយើងទទួលបានមន្ទីរពេទ្យស្រស់ស្អាតមានឧបករណ៍គ្រប់គ្រាន់នោះការបម្រើសេវាកម្មព្យាបាលក៏ទទួលបានលទ្ធផលល្អដែរដូច្នេះហើយ នេះគឺជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តកំពង់ធំក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។