-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីសុខាភិបាល និងអ្នកសារព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ចំនួនអ្នកទស្សនា: Views

ព្រះសីហនុ :ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខ និងបានពាំនាំការផ្តាំផ្ញើពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជូនចំពោះមន្ត្រីរាជការ មន្ត្រីសុខាភិបាល និងអ្នកសារពត៌មានខេត្តព្រះសីហនុ ដែលកន្លងមកបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុធ្វើការអភិវឌ្ឍខេត្ត

ព្រះសីហនុ មានការរីកចម្រើននាពេលបច្ចុប្បន្ននេះ ហើយឯកឧត្តម អភិបាលខេត្តបានចាត់ទុកបងប្អូនទាំងអស់គ្នា ជាសហការរី និងជាដៃស្តាំ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ខេត្តព្រះសីហនុ ហើយសមិទ្ធិផលដែលកើតឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ គឺជាការចូលរួមរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្តសម្រេចបាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណមន្ត្រីរាជការ មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានដែលបានចូលរួមសហការក្នុងការទប់ស្កាត់ជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ដែលសម្តេចតេជោ បានដាក់ចេញនូវវិធានការសម្រាប់ខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំងបើកឱ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញមុនគេ ទោះបីមានវិធានការល្អយ៉ាងណាក៏ដោយ បើគ្នានការចូលរួមអនុវត្តពីរដ្ឋបាលនៅថ្នាក់ក្រោមទេនោះ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដូច្នេះយើងជាមន្ត្រីត្រូវពង្រឹងសមត្ថភាពខ្លួនយើងឱ្យមានចំណេះដឹង ចំណេះធ្វើ និងភាសាហើយចំណេះ ជំនាញ និងបំណិនជីវិត គឺជាកត្តាសំខាន់ណាស់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ទន្ទឹមនោះខេត្តព្រះសីហនុមានសក្តានុពលក្នុងការវិនិយោគ ទេសចរណ៍ មានកំពង់ផែសមុទ្រទឹកជ្រៅ ដែលកំពុងធ្វើការអភិវឌ្ឍជា ៣ដំណាក់កាល ដើម្បីឱ្យមានជម្រៅទឹករហូតដល់ ១៧.៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ ១៦ម៉ឺនតោនចូលចតបាន ព្រលានយន្តហោះ ដែលមានផ្លូវរត់វែងជាងគេនៅកម្ពុជា ប្រវែង ៣.៣០០ម៉ែត្រ យើងមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ មានផ្លូវដែក ផ្លូវគោក និងធ្វើឱ្យខេត្តព្រះសីហនុមានភាពសម្បូរសប្បាយនៅពេលខាងមុខ ដូច្នេះ

ទាមទារឱ្យយើងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវ: ដើម្បីរុញច្រានខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទីពីរបន្ទាប់ពីរាជធានីភ្នំពេញ ក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ ដើម្បីជាការឆ្លើយតបទៅនឹងអភិក្រមរបស់សម្តេចតេជោ មន្ត្រីរាជការ គឺជាខ្ញុំបម្រើរាស្ត្រដ៏ស្មោះត្រង់ ការផ្តល់សេវាឱ្យបាន លឿន តម្លាភាព ប្រសិទ្ធភាព និងអភិក្រម ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ និងវះកាត់ នេះជាមោទនភាពសម្រាប់មន្ត្រីរាជការនិងអ្នកសារព័ត៌មានដែលបានរួមគ្នាបង្កើតនូវព្រឹត្តិការណ៍ថ្មីៗជាច្រើនទៀតនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញដល់ការវិនិយោគ និងទេសចរណ៍នាពេលខាងមុខ៕

ដោយ៖ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។