(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ក្រោមការដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតនៃវីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ អ្នកស្នេហាជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះយកជីវិតប្រជាពលរដ្ឋ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ធ្វើឡើងក្នុងពេលដែលកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សុខសន្តិភាព ហើយបន្តប្រឹងប្រែងក្នុងការកសាងសង្គមជាតិ និងជីវភាពប្រកបដោយក្តីសង្ឃឹម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពឈឺចាប់ និងសោកសៅដោយសារតែភាពព្រៃផ្សៃនៃរបបខ្មែរក្រហម នៅតែបន្តដក់ជាប់ជាមួយប្រជាពលរដ្ឋខ្មែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជ័យជម្នះ៧ មករា បានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅ នាំមកនូវសករាជថ្មីនៃការរស់រៀន ការអភិវឌ្ឍ និងផ្តល់កំណើតទី២ដល់របស់ប្រជាពលរដ្ឋ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា ទើបនាំឱ្យមានកម្ពុជានាពេលបច្ចុប្បន្ន។ នេះជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនទទួលស្គាល់ថ្ងៃជ័យជម្នះ៧មករា គឺមានតែអ្នកដែលគាំទ្ររបបខ្មែរក្រហមប៉ុណ្ណោះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ធ្វើឱ្យកម្ពុជាមានឱកាសរកបាននូវសុខសន្តិភាព និងបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍជាតិ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ បានលាន់ឮយ៉ាងកងរំពង។ សម្តេចតេជោ បានបញ្ជាក់ថា បើគ្មានសន្តិភាព គឺមិនអាចសម្រេចគោលនយោបាយអភិវឌ្ឍន៍ជាតិបាននោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមពីការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងរង្វង់ ៥.៥ភាគរយ នៅឆ្នាំ២០២២ និងរំពឹងសម្រេចបាន ៦.៦ភាគរយ នៅឆ្នាំ២០២៣។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើស្មារតីអភិវឌ្ឍជាតិ កម្ពុជាបាននិងកំពុងរីកចម្រើន ហើយប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រាក់សោធននិវត្សរ៍សម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន ប្រាក់ឈ្នួលកម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌ ត្រូវបានដំឡើងជាបន្តបន្ទាប់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្មារតី៧មករា បន្តស្ថិតក្នុងបេះដូងខ្មែរគ្រប់ជំនាន់ ហើយត្រូវពួនជ្រុំស្មារតី៧មករា ឱ្យរឹងមាំទៅមុខបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា បានប្រែក្លាយទឹកដីកម្ពុជា ពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបន្តរួបរួមគ្នាឈរលើមាគ៌ាដ៏ត្រឹមត្រូវ នឹងគ្មានអ្វីមកបំផ្លិចបំផ្លាញនូវសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់កម្ពុជាបាននោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែប្តូរផ្តាច់ក្នុងការកម្ចាត់នយោបាយជ្រុលនិយម មិនថាឆ្វេង ឬស្តាំ ដើម្បីធានារក្សាបានសុខសន្តិភាព។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនពាក់ព័ន្ធក្រុមទណ្ឌិតជ្រុលនិយម ប្រញាប់ដកខ្លួន ដើម្បីគេចផុតពីសំណាញ់ច្បាប់។
*សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់សង្គម និងប្រឹងប្រែងក្នុងការផ្តល់សេវាគាំពារសង្គម។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយ សង្គមស៊ីវិល ព័ត៌មាន ក្រសួងស្ថាប័ននានា រួមគ្នាគោរពគោលការណ៍ច្បាប់ ធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយបរិយាកាសល្អ ធានាបាននូវអព្យាក្រឹត្យ និងតម្លាភាព។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាតការឈ្លានពាននូវរដ្ឋអធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងបទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទើបបញ្ចប់សង្គ្រាមបាន មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម៕
0 Comment:
Post a Comment