-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិត​យ៉ាង​ណា​កុំ​​ឱ្យអ្នក​នាំពាក្យ ឬមន្ត្រីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ

ចំនួនអ្នកទស្សនា: Views


រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិត​យ៉ាង​ណា​កុំ​​ឱ្យអ្នក​នាំពាក្យ ឬមន្ត្រីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំ​ឱ្យអ្នក​នាំពាក្យ ឬមន្រ្តីព័ត៌មានរបស់ខ្លួននិយាយ​កុហក់​ឱ្យសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់​មន្ត្រី​អ្នកនាំពាក្យ ។
 ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋ​មន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធ​សាស្ត្រនយោបាយព័ត៌មាន" នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង​មហាផ្ទៃ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មានដូចជាការប្រគំតន្ត្រីមួយអីចឹង និយាយ​​រួម ទាល់​តែមាន ភេ្លង ស្គរ ហ្គីតា និងឧបករណ៍ផ្សេងៗ ដាក់បញ្ចូលគ្នាទើបក្លាយ​ជាបទភ្លេង​ដែល​ពិរោះ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដើម្បីបង្ហាញថាស្ថាប័នរាជ​រដ្ឋា​ភិបាលដំណើរ​ការទៅបានល្អ គឺទាមទារឱ្យ​មាន​កិច្ចសហការគ្នារវាងមន្រ្តីព័ត៌មាន គឺជា​ការសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅ​មក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែ​នាំ​ថា ត្រូវចាំឱ្យ​ច្បាស់​ថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ កុំនិយាយកុហក់ឱ្យ​សោះ ហើយ​ត្រូវ​ពន្យល់ឱ្យបាន​នូវ​ពាក្យ​ហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្លៃព័ត៌មាន ដែល​នាំឱ្យ​បាត់​បង់ជំនឿទុកចិត្ត។

 ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន មន្ទីរជំនាញ ដែល​បានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់​ព័ន្ធ​កិច្ចការងារព័ត៌មាន ។ ដូច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់​តែ​ទូលំ​ទូលាយ គឺត្រូវរួម​សហ​ការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នាទៅវិញទៅមក ទើបរាល់​ព័ត៌មាន និងដំណឹងទាំង​នោះ​បានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល។ 

ឯកឧត្តមរដ្ឋមន្រ្ដីក៏ បានលើកពីការងារអ្នកនាំពាក្យ គឺមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ព្រោះ​កិច្ច​ការ​ព័ត៌មាន និងអ្នកនាំពាក្យ ធ្វើ១ថ្ងៃ២៤ម៉ោង, ១សប្តាហ៍ ៧ ថ្ងៃ។ ដូចនេះ ត្រូវចងក្រង​ឯកសារ ចងក្រង​បង្កើតជាក្រុមសម្រាប់ធ្វើការរួមគ្នា មានកិច្ចសហការគ្នាល្អ រវាងខេត្ត និង ខេត្ត ក្រសួង និង ក្រសួង ដើម្បីផ្គុំគ្នាផ្សាយរាល់ដំណឹងពិត ត្រឹមត្រូវ និងបកស្រាយ​ឆ្លើយ​តបរាល់បញ្ហាដែល​ពាក់ព័ន្ធស្ថាប័នរបស់ខ្លួន ។ 

 ឯកឧត្តមរដ្ឋមន្រ្ដីបានសំណូមពរ ឱ្យគ្រប់ស្ថាប័ន អង្គភាព បញ្ជាការដ្ឋាន ស្នងការ យោធ​ភូមិភាគ និងស្ថាប័នដទៃទៀត គួរតែបង្កើត​ឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់​ខ្លួន ដើម្បីអាចឆ្លើយតប​ជាមួយអ្នក​សារ​ព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេល​មាន​បញ្ហាពាក់ព័ន្ធជាមួយអង្គភាពរបស់យើង ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាលបានលើកឡើងថា កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ​នេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍​នយោបាយព័ត៌​មាន​ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់​ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត។ 

កិច្ច​ប្រជុំនេះ ក៏នឹងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជា​ពលរដ្ឋនៅ​មូល​ដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។ សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធសាស្ត្រនយោបាយ​ព័ត៌មាន" ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជ​រដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាល។ 

ចំពោះសមាសភាពដែលបានចូលរួម រួមមាន អ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជ​ធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការពន្យល់ផ្សព្វ​ផ្សាយ​ដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាល​រាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស​​ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ាសម្រួលដោយ៖ដារ៉ា

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។