-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលខេត្តព្រៃវែង ជំរុញឲ្យបេក្ខជនជាប់និទ្ទេស A ត្រូវខិតខំសិក្សានូវជំនាញឯកទេស ដែលខ្លួនជ្រើសរើសឲ្យខ្លាំងបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

   (ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗដែលបានប្រឡងជាប់និទ្ទេស A ទាំង៦៤នាក់នេះ គឺជាធនធានមួយដ៏សំខាន់ ក្នុងការជួយពង្រឹងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស នឹងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេស ដែលខ្លួនចង់បន្តសិក្សានេះ ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ការលើកឡើងរបស់អភិបាលខេត្តព្រៃវែងបែបនេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត និងលោកស្រីអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា សុមេធី អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ វិស័យអប់រំ ជាក់ស្ដែង សម្ដេចបានណែនាំ ឲ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ
ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

លោកអភិបាលខេត្ត បន្តថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទនៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩យ៉ាងណាក្តី ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សបន្តវេន ទាំងអស់ត្រូវមើលគំរូ សិស្សច្បងដោយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អដូចរៀមច្បងដែលទទូលបានលទ្ធផលដូចនាពេលនេះ។

លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងបានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២ សិស្សទទូលនិទ្ទេស A ចំនួន៦៤នាក់ក្នុងនោះស្រី៤០នាក់ និទ្ទេសBចំនួន ៥៧៧នាក់ ក្នុងនោះស្រី ៣៧១នាក់ និទ្ទេស C ចំនួន ១៤១១ នាក់ ក្នុងនោះសី ៩៣១ នាក់ និទ្ទេស D ចំនួន ១៩២០ នាក់ ក្នុងនោះស្រី ១១៤២ នាក់ និទ្ទេស E ចំនួន ១៨៣០ នាក់ ក្នុងនោះស្រី ១០០៣ នាក់។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានឧបត្ថម្ភដល់ក្មួយៗ សិស្សានុសិស្សចំនួន ៦៤ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៤០ ម៉ឺនរៀលផងដែរ៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។