-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់គ្រប់មន្ទីរអង្គភាព និងតាមក្រុងស្រុក ត្រូវរៀបចំកែលម្អសោភ័ណភាពឲ្យបានស្អាតជាបណ្ដើរៗ ដើម្បីត្រៀមទទួលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

  (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានស្នើដល់គ្រប់មន្ទីរអង្គភាព តាមបណ្តាក្រុងស្រុក ត្រូវរៀបចំកែលម្អសោភ័ណភាពឱ្យបានស្អាតជាបណ្តើរ ដោយដាក់ភ្លើងពណ៌ បដា ពាក្យស្លោក លាបថ្នាំព័ណ ដើម្បីត្រៀមទទួលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោកបានស្នើបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីមានសេចក្តីរាយណ៍ ពីគ្រប់អង្គភាពពាក់ព័ន្ធនោះរួចមក លោក ខូយ រីដា បានថ្លែងថា ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក អធិការនគរបាល មេឃុំចៅសង្កាត់ និងប៉ុស្ដិរដ្ឋបាល ត្រូវតែមានការឈ្លាសវៃទើបមានការរីកចម្រើន។ ជាក់ស្តែងមួយផ្នែកតូច ដូចការធ្វើអនាម័យបរិស្ថានគ្រប់គោលដៅ នៃមន្ទីរអង្គភាព តាមទីប្រជុំជនក្រុងស្រុក និងតាមលំនៅដ្ឋានប្រជាពលរដ្ឋ គឺមិនទាន់អនុវត្តបានល្អនៅឡើយទេ។ ដូច្នេះលោក សូមស្នើដល់ប្រធានមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំងអស់ ត្រូវណែនាំដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋរបស់ខ្លួន ឲ្យមានការយល់ដឹងអំពីអនាម័យបរិស្ថាន ដើម្បីឲ្យខេត្ត ក្រុង ស្រុក របស់យើងគ្មានសម្រាមអនាធិបតេយ្យ។

ចំពោះល្បែងស៊ីសង គ្រឿងញៀន បទល្មើសជលផល បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត ដែលកើតមានឡើងនៅកន្លែងណា គឺបានន័យថា កន្លែងនោះមានមន្ត្រីយើង ឃុបឃិតគ្នាជាមួយបទល្មើសនោះហើយ ដូច្នេះត្រូវនាំគ្នាលុបបំបាត់ឲ្យបានដាច់ខាត។ បន្ថែមពីនោះ អភិបាលក្រុងស្រុកទាំងអស់ ពិសេសស្រុកវាលវែង និងស្រុកភ្នំក្រវាញ ត្រូវទទួលខុសត្រូវចំពោះបញ្ហាដីធ្លី និងព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទប់ស្កាត់ឲ្យបានការកាប់រានដីព្រៃដីបម្រុងរបស់រដ្ឋ ការកោរភ្នំ និងការដុតព្រៃធម្មជាតិ ពីក្រុមជនអគតិជាដើម។ ហើយមន្ទីរបរិស្ថាន ត្រូវគ្រប់គ្រង និងការពារដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានគង់វង្ស។

ជាមួយគ្នានោះ ត្រូវរួមគ្នាទប់ស្កាត់សំណង់អនាធិបតេយ្យតាមមាត់ស្ទឹង តាមខ្នងប្រឡាយ និងបោះបង្គោលព្រំរវាងឃុំសង្កាត់នីមួយៗឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ ត្រូវពង្រឹង និងពង្រីកប្រជាការពារឲ្យបានច្រើន បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ និងត្រូវគ្រប់គ្រងអ្នកចំណូលថ្មីឲ្យបាន ដើម្បីងាយស្រួលក្នុងការកំណត់មុខសញ្ញា។

លោកបានបន្តថា ចំពោះមន្ទីរអង្គភាព ត្រូវសាមគ្គីគ្នាឲ្យបានល្អ ដោយអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ រាល់ការធ្វើអត្រានុគោលដ្ឋាន សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ត្រូវមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ជាក់លាក់ ចៀសវាងខុសឈ្មោះ ខុសឆ្នាំកំណើត ខុសថ្ងៃខែ ឬខុសអក្សរណាមួយ ជៀសវាងបង្កការលំបាកដល់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ។ ដោយឡែកការតែងតាំងមន្ត្រី ត្រូវជាមនុស្សដែលមានចំណេះដឹង​ មានបទពិសោធន៍ការងារ មិនពុករលួយ និងមិនបក្ខពួកនិយមនោះឡើយ។

លោក ខូយ រីដា បានបញ្ជាក់បន្ថែមថា កោះសំពៅមាស ចាប់ផ្តើមបញ្ចុះសិលាសាងសង់ កោះ និងស្ពាន ក្រោមអធិបតី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី ជា ខេង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៧ និងត្រូវបានធ្វើពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩។ បច្ចុប្បន្នត្រូវបានជួសជុលកែលម្អសោភណ្ឌភាពឡើងវិញ ទាំងនៅលើកោះសំពៅមាស ក៏ដូចជាទីធ្លា មុខសាលាខេត្តពោធិ៍សាត់, ដូច្នេះលោកសូមស្នើដល់គ្រប់មន្ទីរអង្គភាព និងតាមក្រុងស្រុក ត្រូវរៀបចំកែលម្អសោភ័ណភាពឲ្យបានស្អាតជាបណ្ដើរៗ ដើម្បីត្រៀមទទួលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។