-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

បំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានចីរភាពនិងហានិភ័យកម្រិតទាប

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ:ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ និង កត្តាផ្សេងៗទៀតពីខាងក្រៅ ក៏ ដោយ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ បានចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា បើគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ប៊ីលានដុល្លារ ក្នុងនោះ ៩៩,៨២ ភាគរយ ត្រូវនឹងប្រមាណ ៩,៩៧ ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ហើយ ស្ថិតក្រោមក្របខណ្ឌទ្វេភាគីប្រមាណ ៦៨ ភាគរយ និងក្របខណ្ឌពហុភាគីប្រមាណ ៣២ ភាគរយ រីឯ០,១៨ ភាគរយ ត្រូវជាង ១៧ លានដុល្លារ ទៀតជាបំណុលសាធារណៈក្នុងប្រទេស។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥ ភាគរយ ហើយគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។

ប្រភពដដែលបានបន្តថា នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានកៀរគរទុនពីការបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួនជាង ៧២ ប៊ីលានរៀល សមមូលប្រមាណ ១៧ លានដុល្លារ ត្រូវនឹងប្រមាណ ៦ ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាតដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា “លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប ដដែលដោយសាររាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតបំណុល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតបំណុលតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលិតផលនៅក្នុងស្រុកសរុប មានត្រឹមកម្រិត ២៤,៩ភាគរយ ធៀបនឹងអនុបាតគោល៤០ភាគរយ”។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងងបំណុលសាធារណៈមួយដ៏រឹងមាំ មានដូចជា ក្របខណ្ឌគតិយុទ្ធ, គោលនយោបាយ យុទ្ធសាស្រ្ត និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។

ឯកឧត្តមបាន លើកឡើងថា “ការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយចីរភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាងពីរទសវត្សរ៍កន្លងមក ព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុលើវិស័យអាទិភាពចំពោះមុខនានា៕

ដោយ វណ្ណៈ សុបញ្ញា សម្រួលផ្សាយដោយ៖​ dara






0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។