-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលរាជធានីភ្នំពេញ យករថយន្តក្រុង៣គ្រឿង ដឹកពលរដ្ឋជាង១០០នាក់ ដែលចាញ់បោកមេខ្យល់នាំទៅកូរ៉េ ត្រឡប់ទៅលំនៅដ្ឋានវិញ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រោយប្រជាពលរដ្ឋជាង១០០នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការ នៅឯបរទេសកូរ៉េនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររួមមាន លោក សុខ ពេញវុធ អភិបាលរងរាជធានី ភ្នំពេញ លោកឧត្តមសេនីយទោ សុង លី ស្នងការរងរាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌ ពោធិ៍សែនជយ័ »បានបន្តចុះត្រួតពិនិត្យផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ បានយករថយន្តក្រុងសាលារាជធានីភ្នំពេញ៣គ្រឿងដឹកជញ្ជូនពលរដ្ឋចំនួន១២៥នាក់ ប្រុសចំនួន ៨៧ប្រុស ស្រីចំនួន៣៨នាក់ត្រឡប់ទៅកាន់លំនៅដ្ឋាននៅស្រុកកំណើតតាមបណ្តាខេត្តវិញរួមផ្តល់អាហារនិងថវិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នគរបាលស្នងការនគរបាលរាជធានីភ្នំពេញ សហការនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនមេខ្យល់ឆបោកម្នាក់ រួចបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួក បន្ថែមចំនួន៣នាក់ទៀតដែលបានឆបោកថាប្រជាពលរដ្ឋចំនួន១១២នាក់នាំទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងម្នាក់ៗចាញ់បោងអស់លុយជិត១ពាន់ដុល្លារ។

សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនមេខ្យល់ខាងលើ បានធ្វើឡើងកាលពីរាត្រី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ក្រោយប្រជាពលរដ្ឋនាំគ្នាតវ៉ា នៅចំណុចផ្ទះសំណាក់ «នាគទេព» ដែលស្ថិតនៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនឆោកខាងលើនេះមានឈ្មោះ តាំ ចាន់ទិ ភេទ ប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង ។

ក្រោយឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបន្តការស្រាជ្រាវឃាត់ខ្លួនបក្ខចំនួន៣នាក់បន្ថែមទៀត កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង៤នាក់ ខាងលើទៅការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ នៃស្នងការដ្ឋាននគរបាលរជធានីភ្នំពេញសាកសួរបន្តតាមនិតិវិធី។

នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មានជនរងគ្រោះទាំង១១២នាក់ ក្នុងនោះមានស្រី មានប្រុស អ្នកខ្លះអាយុ៥០ឆ្នាំ ដែលបានចាញ់បោកមេខ្យល់ខាងលើ សន្យាថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ទទួលបានប្រាក់ខែចំនួន១៥០០ដុល្លារក្នុង១ខែ ទៅរយៈពេល៦ខែ ការងារនៅចំការបេះផ្លែឈើត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា ដោយធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ផងដែរ។

ក្រុមជនរងគ្រោះ បានឲ្យដឹងទៀតថា បន្ទាប់ពីមេខ្យល់ដែលបំផុសបំផុលព័ត៌មានដល់ពួកគាត់ តាមរោងចក្រ និងនៅតាមភូមិ ហើយមានខេត្តជាច្រើននៅ ក្នុងនោះផងដែរ ប៉ុន្តែជនរងគ្រោះនៅស្រុកស្អាង ខេត្តកណ្ដាល មានច្រើនជាងគេ គឺមានជាង៥០ភាគរយឯណោះ។

ពលរដ្ឋរងគ្រោះបន្តថា ប្រជាពលរដ្ឋបានប្រគល់លុយសុទ្ធម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ ដោយទិញសម្លៀកបំពាក់ និងរបស់របរ ដើម្បីយកទៅរស់នៅប្រទេសកូរ៉េ។ ក្នុងនោះជនឆបោកខាងលើ បាននិយាយទៅកាន់ជនរងគ្រោះទាំង១១២នាក់ថា ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈសមាគម តែមិនបានបញ្ជាក់ឈ្មោះសមាគមនោះឡើយ។ ហើយមានវគ្គផ្សេងៗគ្នា និងមានការប្រឡង ឬរៀនវគ្គភាសាកូរ៉េបន្ថែមទៀត។

ជនបរងគ្រោះបន្តទៀតថា ក្នុងនោះវគ្គដំបូងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែលមានគ្នា៩៤នាក់ តែមិនបានធ្វើដំណើរទេ ដោយសារមេខ្យល់បានប្រាប់ថា យន្តហោះផ្អាកជើងហោះហើររង់ចាំថ្ងៃទី៧មីនា។ បន្ទាប់មកមេខ្យល់ក៏នាំបងបងប្អូនប្រជាពលរដ្ឋទៅសំរាកនៅផ្ទះសំណាក់ «នាគទេព» ដើម្បីរង់ចាំយប់ថ្ងៃទី៧មីនា ទើបយន្តហោះដឹកពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។

ជនរងគ្រោះ បានបញ្ជាក់ថា មិនត្រឹមតែចាញ់បោកមេ ខ្យល់អស់លុយក្នុងម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅទេ គឺថែមទាំងចាញ់បោកមេខ្យល់ ដោយយកលុយខ្មែរទៅប្តូរយកលុយកូរ៉េ ដើម្បីយកទៅចាយនៅប្រទេសកូរ៉េអស់មួយចំនួនទៀត។ លុះនៅវេលាម៉ោងកើតហេតុ ដោយ មានការសង្ស័យ ខ្លាចមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ទើបនាំគ្នាប្តឹងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បានម្នាក់ ក្នុងចំណោមបក្សពួកចំនួន៣នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្តង។

សមត្ថកិច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បន្ទាប់ ពីឃាត់ជនសង្ស័យបានម្នាក់យកទៅសួរនាំនោះ បានបញ្ជាក់ប្រាប់ថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយ ពីបងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន។ ទោះបីជាយ៉ាងណា ជនសង្ស័យជាមេខ្យល់នេះ មិនបានបញ្ជាក់លំអិតនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងតែសួរនាំបន្តទៀត៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។