ខេត្តតាកែវ ៖ ល្បែងស៊ីភ្នាល់ខុសច្បាប់ជាច្រេីនកន្លែង បើកលេងដោយអនាធិបតេយ្យ ក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ទាំង ១៣ឃុំ ហាក់ផ្លែកអាជ្ញាធរប្រឹងរក្សាភាពស្ងៀមស្ងាត់។
ពលរដ្ឋកំពុងតែមានការងឿងឆ្ងល់ចំពោះល្បែងសុីសងបានកេីតឡេីងវិញនេះ ក៏បានផ្ដល់ព័ត៌មានដល់អង្គភាព KNM Newsចុះយកព័ត៌មានចំនួន៥ថ្ងៃ ឃើញសកម្មភាពល្បែងភ្នាល់ស៊ីសងតាមអនឡាញជាច្រើនប្រភេទដើរជួលដាក់តាមតូបរោងកាហ្វេផ្ទះដាច់ស្រយាលតាមភូមិនីមួយៗ ក្បែរផ្សារ ១កន្លែងតម្តៃ ១០០ ដុល្លារ ទៅ ១៥០ ដុល្លារ ក្នុង១ខែ ក្នុងភូមិសាស្ត្រស្រុកព្រៃកប្បាស _ខណៈស្រុកមួយជាប់ព្រុំប្រទល់គ្នាកំពុងចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព (គ្មានល្បែងស៊ីសង)ទាំងនេះ។
ជុំវិញករណីល្បែងស៊ីសងខាងលើ តាមបុគ្គលិកកាន់កុំព្យូទ័របានប្រាប់ឲ្យដឹងថា មានមេតំបន់ខុសៗគ្នា ដែលគេប្រើឈ្មោះក្រុមហ៊ុនមាន ៣ក្រុមហ៊ុន ក្រុមហ៊ុនទី ១ ឈ្មោះ ក្រុមហ៊ុនវឿន ទី ២ ក្រុមហ៊ុនឆាយ ទី ៣ ក្រុមហ៊ុនម៉ៅ ដែលកំពុងដាក់ដាក់ទុនអភិវឌ្ឍន៍ល្បែងស៊ីសងក្នុងមូលដ្ឋានស្រុកព្រៃកប្បាសខេត្តតាកែវ។
មហាជនធ្វើការសំណូមពរដល់ លោក ឌឹម គឹមសាន្ត អភិបាលនៃគណៈ អភិបាលស្រុកព្រៃកប្បាសមេត្តាចាត់កម្លាំងសេនាធិការចុះពិនិត្យករណីនេះផង ដេីម្បីឲ្យស្រប
តាមដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលុបបំបាត់ឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស ៕
អត្ថបទ KNM
0 Comment:
Post a Comment