ចេញផ្សាយដោយ៖ www.kehaktomporknm.com on May 18, 2023
ខេត្តស្វាយរៀង÷ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយលោក ហែម សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ព្រាប គារ៉ាត់ (ហៅសិដ្ឋ) ប្រធានគយចល័ត ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ លោកអធិការ អធិការរង លោកនាយ នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ លោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានសាងសង់ រួចរាល់ និងសម្ពោធកាត់ខ្សែបូដាក់អោយប្រើប្រាស់នៅពេលនេះ មានទំហំ ៥.២x១៣.៥០ ម៉ែត្រ ចំណាយអស់ថវិកាចំនួន ១៥,០០០ ដុល្លារ៕
0 Comment:
Post a Comment