វេលាម៉ោង១០:៤០នាទី នៅចំណុចភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីចោរលួចកាបូបលុយ មួយកើតឡើងបង្ករដោយជនសង្យយ័មួយក្រុមមានគ្នា២នាក់
១. ឈ្មោះ សែម ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ
២.ឈ្មោះ ចិត្រ សាវិន ភេទប្រុសអាយុ ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចូលលួចកាបូបលុយនៅផ្ទះ ជនរងគ្រោះ ឈ្មោះវិន ស្រីលក្ខ័ ភេទ ស្រីអាយុ២១ឆ្នាំ រស់នៅភូមិចាអោក ឃុំ ឃុំភ្នំតូចស្រុកឧត្តុង ខេត្តកំពង់ស្ពឺ!
ពេលធ្វើសកម្មភាព ក្រុមចោរបានប្រតាយប្រតប់ ជាមួយជនងគ្រោះហើយ រត់ចោលម៉ូតូឡើងលើភ្នំ ក្រោយមកត្រូវបានសមត្ថកិច្ច នៃអធិការរដ្ឋាននគរបាល ស្រុកឧត្តុង ដែលដឹកនាំបញ្ជាកម្លាំង ដោយលោកវីរៈសេនីយ៍ឯក ខឹម សាមុ៉ន អធិការនគរបាលស្រុកឧត្តុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំភ្នំតូច និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំដំណាក់រាំង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ពាំងល្វា បានឡោមព័ទ្ធពទ្ធ័ចាប់បានភ្លាមៗ។
-វត្ថុតាងដកហូតរួមមាន :កាបូបស្ពាយ១ ទូរស័ព្ទដៃម៉ាកអូប៉ូចំនួន២គ្រឿង និងទឹកប្រាក់៥០០០០រៀល (និងម៉ូតូ១គ្រឿងម៉ាកអុិចសុីទរ័ ពណ៌ក្រហម គ្មានផ្លាកលេខ ជាមធ្យោបាយធ្វើសកម្មភាព។
-តាមចម្លើយសារភាពរបស់ជនសង្សយ័ខាងលើ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពចូលលួចកាបូបលុយរបស់ជនរងគ្រោះ ខាងលើពិតប្រាកដមែន។
-បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់៕
0 Comment:
Post a Comment