-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តារាងបាល់ទាត់​ និងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃ បិទមាស ក្នុងឃុំក្រសាំងស្រុករមាសហែក

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ នៅព្រឹកថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានអញ្ជេីញចូលរួមអមដំណេី​រ ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ​ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​តារាងបាល់ទាត់​ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃបិទមាស ស្ថិតក្នុងឃុំក្រសាំង​ ស្រុករមាសហែក ខេត្តស្វាយរៀង​។ 


ក្នុងឪកាសនោះលោក​ ខៀវ​ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានថ្លែងថា

សមិទ្ធផលដែលសម្ភោធ តារាងបាល់ទាត់ នាពេលនេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានា ដែល ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ សុខា អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែក​ និងអស់លោកក្រុមការងារទាំងអស់តែងតែយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍនៅលេីកទឹកដីស្រុករមាសហែក ។


 ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ​ សុខា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។


ឯកឧត្តមបានបន្ថែមថា​ សូមអគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ

ដោយ មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ។


ក្នុងឪកាសនោះ ឯកឧត្តម សៅសុខា ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតនិងចូលរួមបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នៅពេលខាងមុខនេះ៕
























0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។