ចេញផ្សាយដោយ៖ www.kehaktomporknm.com on June 12, 2023
ព្រឹកថ្ងៃសុក្រ ០៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧
ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣
លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារអតីតយុទ្ធជននិងជនពិការ និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធក្រោមចំណុះរដ្ឋបាលខេត្ត និងអតីតយុទ្ធជនជាច្រើននាក់ទៀត៕
0 Comment:
Post a Comment