ស្រុកបាទី៖ នៅវេលាម៉ោង១២ និង ៣០ នាទី ថ្ងៃ ចន្ទ ១ រោច ខែ បឋមសាឍ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៣ ក្រោមការបញ្ជាពីវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្ត៍ បានចុះល្បាតនៅចំនុចភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញ ជនសង្ស័យមានគ្នាចំនួន០៦ នាក់ សួរនាំឆែកឆេរនិងដកហូតបាន ម្សៅក្រាមសរថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និង ទូរសព្ទ័ចំនួន០៣ គ្រឿង ដែលមាន:
១/ ឈ្មោះ រិន ដាវន័ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ។ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ និងទូរសព្ទ័ចំនួន០១ គ្រឿង។
២/ ឈ្មោះ កេង ង៉ែត ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ។ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៣/ ឈ្មោះ កេង អូន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់។
៤/ ឈ្មោះ ឃិត ថូ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៥/ ឈ្មោះ ជួន សារ៉ាភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាប្រើប្រាស់ រសារធាតុញៀនខុសច្បាប់ ដកហូតបានទូរសព្ទ័ចំនួនមួយគ្រឿង។
៦/ ឈ្មោះ ហៀង ចាន់រតនាភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងៀត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។
បច្ចុប្បន្នកំលាំងផ្នែកជំនាញ នៃអធិដ្ឋាននគរបាលស្រុកបាទី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕
0 Comment:
Post a Comment