ចេញផ្សាយដោយ៖ www.kehaktomporknm.com on November 03, 2023
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត
បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការតេស្តសមត្ថភាព និងធ្វើបច្ចុប្បន្នភាពគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២២-២០២៣ខេត្តស្វាយរៀង៖ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការតេស្តសមត្ថភាព និងធ្វើបច្ចុប្បន្នភាពគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២២-២០២៣ ឡើងវិញដើម្បីបន្តបង្រៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ និងណែនាំនូវការងារចាំបាច់មួយចំនួន ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ VIP សាលាខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ៨ លោក លោកស្រី ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកទាំង ៨ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕
0 Comment:
Post a Comment