ចេញផ្សាយដោយ៖ www.kehaktomporknm.com on January 08, 2024
នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរ តំណាងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង សំណុំសកម្មភាពជាសារវន នៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម) សម្រាប់មន្ត្រីមណ្ឌលសុខភាព នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភរបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)
0 Comment:
Post a Comment