-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ករណីទំនាស់រវាងសិស្សសាលាវត្តភ្នំ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ កោះហៅភាគីទាំងពីរ មកអប់រំ និងធ្វើកិច្ចសន្យាហើយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ) ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ នៅលើបណ្ដាញសង្គមរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធចូលមកបំភ្លឺ និងដោះស្រាយ ។


នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ពាក់ព័ន្ធករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា ករណីទំនាស់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ ៖ ៣០ នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

ក្រោយកើតហេតុភ្លាមៗ លោកស្រីនាយិការរង នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បានកោះហៅសិស្សទាំង ០២ ភាគី មកសាកសួរ និងធ្វើការអប់រំ ហើយធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។ ប៉ុន្តែក្រោយមក ក៏មានការផុសវីដេអូ នៃទំនាស់របស់សិស្សស្រីសាលាវត្តភ្នំ នៅលើបណ្តាញសង្គម ហើយមូលហេតុ គឺដោយសារការនិយាយឌឺដងគ្នា តាមហ្វេសប៊ុក ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្តថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ទើបសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធទាំងអស់ មកសាកសួរ និងដោះស្រាយសម្របសម្រួល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងទៀតថា ក្នុងពេលនោះ ដោយមានការសំណូមពររបស់ភាគីទាំង ០២ គឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្ក សម្រេចគ្នាថា មិនធ្វើការប្តឹងផ្តល់ទេ ណាមួយករណីនេះ មិនបង្ករបួសសា្នមដល់រាងកាយរបស់សិស្សណាម្នាក់នោះដែរ ហើយក្មេងបង្កនៅជាអនីតិជននៅឡើយ ។

ករណីនេះដែរ សមត្ថកិច្ច ក៏បានសុំគោលការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ បានអនុញ្ញតឱ្យត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាល យកទៅអប់រំបន្ត ៕
ប្រភព គឹមហុង



0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។