សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករ ឡឹក ប៊ុនធឿន រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
បច្ចុប្បន្នកកសិកររូបនេះបានពង្រីកផ្ទៃដីដាំដំណាំលើផ្ទៃដីពី ៤០អា មក ២ហិកតា ក្នុងរយៈពេល ៧ឆ្នាំ កន្លងមកនេះ ដោយមានដាំដំណាំរួមផ្សំក្នុងផ្ទះសំណាញ់ ក្នុងនោះមានស្ពៃ សាលាដ ត្រសក់ ខ្ទឹម សណ្តែកគួរ ននោង ម្រះ ។ល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់ កសិករ ឡឹក ប៊ុនធឿន ដែលមានគំនិតក្នុងការដាំដុះនូវបន្លែ និងកោតសសើរដល់មន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែលបានជួយបង្រៀនបណ្ដុះបណ្ដាលនូវការដាំដុះ និងបានជួយនូវសម្ភារមួយចំនួន មានដូចជា ផ្ទះសំណាញ់ សម្ភារសំណាញ់ ព្រមទាំងផ្តល់នូវបច្ចេកទេសថ្មីៗ រហូតទទួលបានជោគជ័យ ក្នុងការដាំដុះនៃផ្នែកកសិកម្មនេះ។
លោក ឡឹក ប៊ុនធឿន ក៏បានសំណូមដល់អ្នកដែលមានធនធាន មេត្តាជួយវិនិយោគដល់ការសាងសង់ផ្ទះសំណាញ់ ព្រោះថា កសិករមានជំនាញ និងចំណេះតែខ្វះធនធាន ដែលទាមទារសូមកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីសហគមន៍រីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យងាកមកទិញបន្លែដែលជារបស់ខ្មែរយើងដាំ មានតម្លៃសមរម្យ មិនប្រើប្រាស់សារធាតុគីមី យកទៅបរិភោគ មិននាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ៕
0 Comment:
Post a Comment