នៅព្រឹក ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញជាអធិបតី ក្នុងពិធី ផ្តល់ប័ណ្ណសមធម៌ និង ប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៤៥ប័ណ្ណ ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងនោះប័ណ្ណសមធម៌ ១៨ប័ណ្ណ ប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ២៧ប័ណ្ណ ។
នាឪកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានលើកឡើងថាក្នុងនាមអាជ្ញាធរ តែងតែបានគិតគូ ដោះស្រាយ បញ្ហាសេវាតំរូវការ និង សេវាសំណូមពរ និងរៀបចំទុកដាក់ឯកសារផ្សេងៗរាល់លិខិតស្នាមបទដ្ឋានគតិយុត្ត របស់ប្រជាពលរដ្ឋផងដែរ ជាពិសេសដោះបញ្ហា ផលលំបាកសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាប់ជាប្រចាំ ។ ម្យ៉ាងវិញទៀត លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានថ្លែងអំណរគុណ ដល់ក្រុមការងារ សង្កាត់អូឬស្សីទី២ ដែលតែងតែខិតខំផ្តល់សេវាតម្រូវការ និង ក្នុងការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាបានផ្តល់ប័ណ្ណសមធម៌ និងប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាបន្តបន្ទាប់ទៀតតាមគោលការណ៍រាជរដ្ឋាភិបាលបានផ្តល់ជូន ។ យ៉ាងណាមិញ លោកអភិបាលរង បានបន្ថែមជាចុងក្រោយថា ផលប្រយោជន៍ដែលបងប្អូន ទទួលបានប័ណ្ណសមធម៌ និង ប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នាពេលនេះគឺអាចអោយបងប្អូនយកទៅប្រើប្រាស់តាមជាក់ស្តែង លើបញ្ហាប្រឈមមួយ ចំនួន ដូចជា បងប្អូនមាន បញ្ហា គ្រោះថ្នាក់ដោយសារការងារ បញ្ហាឈឺថ្កាត់ផ្សេងៗ គឺអាចអោយបងប្អូនប្រើ ប្រាស់ប័ណ្ណសមធ៍មនេះ ទៅតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែករដ្ឋ ដោយមិនតំរូវអោយបង់ប្រាក់នោះទេ ។
0 Comment:
Post a Comment