ចេញផ្សាយដោយ៖ www.kehaktomporknm.com on March 28, 2024
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ២០២៤ នៅផែនការងារសន្តិសុខ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងការងារសន្តិសុខ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលពី លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ, លោកឧត្តមសេនីយ៍ត្រី កៅ កែវចក្ខុរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យ, នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក អធិការរង ទទួលការងារសន្តិសុខ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
0 Comment:
Post a Comment