-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា ឥណ្ឌូនេស៊ី

ចំនួនអ្នកទស្សនា: Views


(កំបូល)៖ វគ្គបំប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ត្រូវបានបញ្ចប់ និងប្រារពពិធីបិទនាររសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នៅបញ្ជាការដ្ឋានទ័ពពិសេស ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

តាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស បានឱ្យដឹងថា÷នេះជាលើកទី១ហើយតាមរយៈ MOU រវាង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយ កងទ័ពជើងគោក នៃកងទ័ពជាតិ ឥណ្ឌូនេស៊ី ក្នុងការបញ្ជូនគ្រូជំនាញកងទ័ពពិសេស កងទ័ពជើងគោក ឥណ្ឌូនេស៊ី មកបំប៉នដល់គ្រូជំនាញទ័ពពិសេសកម្ពុជា។ លោកវរៈសេនីយ៍ឯក សុខ នូសាន្ត បានបន្តថា÷វគ្គប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ទើបបញ្ចប់ ដោយមានសិក្ខាកាមដែលជាគ្រូជំនាញចូលរួមចំនួន ៣១នាក់  ក្នុងនោះសិក្ខាកាមគ្រូជំនាញ មកពីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្មចំនួន ១០នាក់ សិក្ខាកាម គ្រូជំនាញ នៃបញ្ជាការដ្ឋានទ័ព ពិសេសចំនួន ២១នាក់ និងគ្រូជំនាញទ័ពពិសេសកងទ័ពជើងគោ នៃកងទ័ពជាតិ ឥណ្ឌូនេស៊ី ចំនួន ០៥នាក់ សិក្សាលើមេរៀនសំខាន់ៗចំនួន ៤មេរៀន ក្នុងនោះមាន មេរៀនបាញ់កាំភ្លើងស្នាយភើ មេរៀនយុទ្ធវិធីល្បាតស៊ើបការ មេរៀនទ័ពព្រៃ ប្រឆាំងទ័ពព្រៃ និងមេរៀនអន្តរជីវិត ជាលទ្ធផលសិក្ខាកាម ទទួលបាននិទ្ទេសល្អចំនួន ១១នាក់ និងល្អបង្គួរចំនួន ២០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក្នុងនាមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានថ្លែងនូវការលើកសរសើរចំពោះក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមគ្រូជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងក្រេបយកចំណេះដឹង ផ្លាស់ប្តូបទពិសោធន៍ពីគ្នាទៅវិញទៅមក នូវចំណេះជំនាញទ័ពពិសេស និងទ័ពព្រៃបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម ស៊ុំ សំណាង បានផ្តាំផ្ញើដល់សិក្ខាកាម ដែលជាគ្រូយោធាចារ្យទាំងអស់ត្រូវព្យាយាមសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមនូវមេរៀនសំខាន់ៗ ដើម្បីជាទុន ក្នុងការបណ្តុះបណ្តាលដល់យោធិនជំនាន់ក្រោយៗទៀត៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។