ចេញផ្សាយដោយ៖ www.kehaktomporknm.com on June 02, 2024
ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផល៖ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១២កញ្ចប់(ធំ០១កញ្ចប់) ទម្ងន់សរុប ១០០៣,១៣ក្រាម,ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន១៩គ្រាប់,ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង,ទូរសព្ទ័ដៃ០៩ គ្រឿង,រថយន្ត០១ គ្រឿង ,ម៉ូតូ០២ គ្រឿង,លិខិតឆ្លងដែន ០៤ ក្បាល,ប្រាក់ដុង១,២០០,០០០ដុង,ប្រាក់ដុល្លា២២០$
,ប្រាក់រៀង ១៩០ ០០០រៀល គ្រឿងអលង្ការ ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
0 Comment:
Post a Comment