ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានប្រាប់មកថា! មានទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ ១.កន្លែង.!
ទីតាំងស្ថិតនៅកែងផ្លូវ១១៣ K សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នៅឡើយទេ?
ប្រជាពលរដ្ឋនៅក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត បើកលេងយ៉ាងរលូន ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទេីបអាជ្ញាធរខ័ណ្ឌឲ្យបណ្តែតបណ្តោយតាមអំពេីចិត្តដូច្នោះ។
មជ្ឍដ្ឋានមហាជន បាបដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងសុីសង ១.កន្លែងនេះរួចហើយក៏មិនដឹង? ទើបហ៊ានបើកបនល្បែងសុីសង{ហ្គេមបាញ់ត្រី}និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត និងក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ទាល់តែសោះឡេីយ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ មានការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ រឹងមាំ បានជាម្ចាស់បនល្បែងសុីសង និងបក្សពួករបស់ខ្លួន បានជារក្សាទីតាំងបនល្បែងគ្រប់ប្រភេទ នៅលើទឹកដី សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យបាន។
ពលរដ្ឋបានលេីកពីរក្តីកង្វល់ ក្នងការរស់នៅរបសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ នឹងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុ!ដូច្នេះ ពលរដ្ឋបានសំណូមពរទៅដល់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ១.កន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីបង្រឹង សន្តិសុខសង្គមដោយក្តីគោរពផងទាន៕
0 Comment:
Post a Comment