-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត​ និងឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរ: អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។  

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ក្នុងនាមគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែកដែលបានខិតខំប្រែងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាំឲ្យ សម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមាន ជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព  និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២៤នេះ។ 

ឯកឧត្តមបន្ថែមថា​ ទន្ទឹមនឹងភាពវិជ្ជមានខាងលេីសូមស្នើដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលទាំងអស់ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១-ត្រូវបន្តសហការពង្រឹង និងថែរក្សាការពារឲ្យបានរឹងមាំនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងទប់ស្កាត់ឲ្យ បានកុំ ឲ្យកើតមាននូវសកម្មភាពញុះញង់ ដែលបង្កអសន្តិសុខសង្គម និងបំផ្លាញ សុខ សន្តិភាព ។

២-កងកម្លាំងត្រូវយកចិត្តទុកដាក់សិក្សាដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ ទន្ទឹមជាមួយនិងការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ព្រមទាំងបង្កើនការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ធ្វើយ៉ាងណាឲ្យជនដែលមានបំណងប្រព្រឹត្ត បទល្មើស គ្មានឱកាសនឹងប្រព្រឹត្តបទល្មើសបាន ។

៣-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តវិធានការ ច្បាប់ឲ្យបានកាន់តែតឹងរ៉ឹងដោយផ្ដោតជាសំខាន់ទៅលើកត្ដាដើមហេតុចម្បងនានាដែលនាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត ជាមួយនិងការយកចិត្តទុកដាក់លើកកម្ពស់ការអប់រំផ្សព្វផ្សាយឲ្យបានសកម្ម និងផុលផុសតាមគ្រប់រូបភាព ជាពិសេសការរៀបចំចាត់តាំងក្រុមការងារជាលក្ខណៈទ្រង់ ទ្រាយតូចតាមខ្នងផ្ទះសាលារៀន ទីសាធារណៈ គ្រឹះស្ថានសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខ្លីៗងាយយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិចរាចរណ៍ ។

៤-កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានសកម្មជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ប្រើប្រាស់ និងការលួចកែច្នៃផលិតគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឲ្យធ្វើការបន្សុទ្ធកងកម្លាំង ដោយមិនត្រូវមានការពាក់ព័ន្ធ ទាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ។

៥-ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីសម្រេចបានជោគជ័យលក្ខណសម្បត្តិទាំង៧យ៉ាង តាមរយៈការបង្កើនការចុះធ្វើវេទិកាសាធារណៈ ការផ្សព្វផ្សាយអប់រំច្បាប់ និងពង្រឹងសកម្មភាពប្រជាការពារ ទន្ទឹមនេះ ក៏ត្រូវជំរុញចលនាប្រឡងប្រណាំង គោល នយោបាយនេះឲ្យកាន់តែផុលផុស ធ្វើយ៉ាងណាឲ្យឃុំ សង្កាត់ទទួលបាន ចំណាត់ថ្នាក់ ល្អមានការកើនឡើង និងចំណាត់ថ្នាក់មធ្យម និងខ្សោយ មានការថយចុះ ឬក៏អត់មានតែម្ដង នៅក្នុងឆ្នាំ២០២៥ខាងមុខ 

ប្រភព៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង











សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ កន្ឋារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការ លោកមេបញ្ជាការរង តំណាងកម្លាំងទាំងបី លោក-លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ លោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរទាំង២ លោកនាយប៉ុស្ដិ៍ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងលោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានពិនិត្យ វាយតំលៃ ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងផ្តល់អនុសាសន៍ ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់នូវថវិការជូនកងកម្លាំងដែលបានចូលរួមក្នុងកម្មវិធី ចំនួន ១០៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២០០,០០០៛ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០៛ ដល់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ជាការលើកទឹកចិត្ដដល់កងកម្លាំងដែលខិតខំប្រែងបំពេញភារកិច្ចតួរនាទី រយៈពេល ១ឆ្នាំកន្លងមកនេះ ៕









សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី​ ពិធីបើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ចំនួន ៣៣ សរុបអ្នកចូលរួមប្រមាណ ២០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកម្ពុជា។  ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលាស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវជនបទនាពេលនេះ ស្ថិតក្នុងពេលដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាង និងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាពនៃកម្ពុជា ។ សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ចាំបាច់សម្រាប់យកមកអនុវត្តក្នុងកម្មវិធីអាទិភាពទីមួយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍជនបទនៅកម្ពុជា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%។ បច្ចុប្បន្ន ក្រសួង បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការស្ថាបនា កែលម្អ ស្តារឡើងវិញ ជួសជុល និងថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅទូទាំងប្រទេស សរុបប្រមាណជង១៦ ០០០ខ្សែផ្លូវ មានប្រវែងសរុបស្មើនឹងប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ច ការធ្វើដំណើរ ទៅទទួលសេវាកម្មផ្សេងៗ ទាំងសេវាសាធារណៈ និងសេវាឯកជន ក្នុងគោលដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅជនបទ ទីក្រុង និងទីប្រជុំជន ឱ្យបានល្អប្រសើរឡើង។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសិក្ខាសាលាទាំងមូល មេត្តាចូលរួមផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដែលនឹងធ្វើឱ្យបទដ្ឋានបច្ចេកទេសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែមានភាពល្អប្រសើរ ក្នុងគោលដៅបម្រើដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ មានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ និងមានសង្គតិភាពទៅនឹងការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា ៕














សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។