-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ កន្ឋារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធានសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការ លោកមេបញ្ជាការរង តំណាងកម្លាំងទាំងបី លោក-លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ លោកស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរទាំង២ លោកនាយប៉ុស្ដិ៍ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ ជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងលោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានពិនិត្យ វាយតំលៃ ចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងផ្តល់អនុសាសន៍ ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់នូវថវិការជូនកងកម្លាំងដែលបានចូលរួមក្នុងកម្មវិធី ចំនួន ១០៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២០០,០០០៛ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០៛ ដល់ស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ជាការលើកទឹកចិត្ដដល់កងកម្លាំងដែលខិតខំប្រែងបំពេញភារកិច្ចតួរនាទី រយៈពេល ១ឆ្នាំកន្លងមកនេះ ៕









0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។