ចេញផ្សាយដោយ៖ www.kehaktomporknm.com on December 26, 2024
ភ្នំពេញ: ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចក្ខុវិស័យចំនួន៣ធំៗ លើការងារអត្តសញ្ញាណកម្មគឺ ទី១ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ ទី២បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ និងចុងក្រោយ ទី៣ ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ ខណ:ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ការលើកឡើងនេះធ្វើឡើង នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ៕
0 Comment:
Post a Comment